តភ្ជាប់សហគ្រាសជាតិនិងអន្តរជាតិ ឆ្ពោះទៅរកផលប្រយោជន៍រួម

(VOVWORLD) - វេទិកាសហគ្រាសវៀតណាម (VBF) ពាក់កណ្ដាលឆ្នាំ២០១៨ ក្រោម ប្រធានបទ “តភ្ជាប់សហគ្រាសជាតិនិងអន្តរជាតិ ឆ្ពោះទៅរកផលប្រយោជន៍រួម” ត្រូវបានរៀបចំឡើងនៅរដ្ឋធានីហាណូយ នាថ្ងៃទី៤ កក្កដា ដោយសម្ព័ន្ធភាព វេទិកាសហគ្រាសវៀតណាមសហការជាមួយក្រសួងផែនការនិងវិនិយោគ ធនាគារពិភពលោកនិងអង្គការហិរញ្ញវត្ថុអន្តរជាតិ។

  វេទិកានេះជាយន្តការសន្ទនា រវាងរដ្ឋាភិបាលវៀតណាមជាមួយសហគមន៍សហគ្រិនជាតិនិងអន្តរជាតិ សំដៅ ជំរុញការអភិវឌ្ឍនៃផ្នែកសហគ្រាសឯកជន បង្កភាពងាយស្រួលចំពោះ បរិយាកាសវិនិយោគ រួមវិភាគទានទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាពរបស់ វៀតណាម។

        វេទិកា VBF លើកនេះមានសម័យពិភាក្សាស្នូលចំនួន៣រួមមាន៖ ឆ្ពោះទៅ ខ្សែសង្វាកតំលៃ ដោះស្រាយការសាកល្បងអំពីបច្ចេកវិទ្យា និងកំណើនហិរញ្ញ វត្ថុដោយចីរភាព។

        លោក Ousmane Dione នាយកធនាគារពិភពលោកប្រចាំវៀតណាម បាន អះអាងថា វៀតណាមមានខឿនសេដ្ឋកិច្ចបើកចំហ ដោយហេតុនេះចាំបាច់ត្រូវ ពឹងផ្អែកទៅលើកម្លាំងសហគ្រាសដ៏ច្រើនកុះករដើម្បីអភិវឌ្ឍន៍ លើកស្ទួយកម្លាំង ប្រកួតប្រជែងនិងទិន្នផល។

        “បញ្ហាថ្នាក់ដឹកនាំជាកត្តាសំខាន់ចំពោះវៀតណាម ដើម្បីអនុវត្តន៍បុព្វហេតុ កែទម្រង់របស់ខ្លួន បង្កើនការតភ្ជាប់ពីខាងក្រោមឡើងខាងលើ។ ចាំបាច់ត្រូវយក ចិត្តទុកដាក់ដល់បញ្ហាថ្នាក់ដឹកនាំ ដើម្បីធ្វើយ៉ាងម៉េចបង្កើតឡើងបរិយាកាសធ្វើ អាជីវកម្មដ៏ល្អជាង។ យើងក៏ត្រូវឆ្ពោះទៅរកការតភ្ជាប់រវាងសហគ្រាសនៅក្នុងនិង ក្រៅប្រទេស។ យើងត្រូវលើកស្ទួយសមត្ថភាពប្រកួតប្រជែង ឆ្លើយតបនឹងតម្រូវ ការ ជំនះពុះពារលើការសាកល្បង ដើម្បីមានការផ្ទេរប្ដូរជាពិតប្រាកដក្នុងបដិវត្តន៍ ឧស្សាហកម្ម៤.០។ ឆ្នាំនេះជាឆ្នាំដែលយើងត្រូវធ្វើសកម្មភាពយ៉ាងខ្លាំងក្លាថែម ទៀត ទាក់ទងគ្នាយ៉ាងខ្លាំងក្លាថែមទៀតនិងតភ្ជាប់យ៉ាងខ្លាំងក្លាថែមទៀតរវាង សហគ្រាសនៅក្នុងនិងក្រៅប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ