តម្រង់ទិសវៀតណាមតាមចរន្តស្នូល សមស្របជាមួយផលប្រយោជន៍ជាតិ-ជនជាតិ

(VOVWORLD) -នាថ្ងៃទី១៦ មិថុនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រគល់សេចក្ដីសម្រេចចិត្តរបស់ប្រធានរដ្ឋស្ដីអំពីការចាត់តាំងប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស អាណត្តិ ២០១៧-២០២០។ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញចូលរួម និងប្រគល់ជូនសេចក្ដីសម្រេចចិត្ត
តម្រង់ទិសវៀតណាមតាមចរន្តស្នូល សមស្របជាមួយផលប្រយោជន៍ជាតិ-ជនជាតិ - ảnh 1

តម្រង់ទិសវៀតណាមតាមចរន្តស្នូល សមស្របជាមួយផលប្រយោជន៍ជាតិ-ជនជាតិ

នាថ្ងៃទី១៦ មិថុនា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីប្រគល់សេចក្ដីសម្រេចចិត្តរបស់ប្រធានរដ្ឋស្ដីអំពីការចាត់តាំងប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស អាណត្តិ ២០១៧-២០២០។ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញចូលរួម និងប្រគល់ជូនសេចក្ដីសម្រេចចិត្តសំរាប់ឯកអគ្គរដ្ឋទូតចំនួន២២រូប។ថ្ឡែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអះអាងថា៖

          “ យើងត្រូវកំណត់ច្បាស់ថា៖ធ្វើសមាហរណកម្មជានិន្នាការ ចរន្តស្នូលរបស់ពិភពលោកនាបច្ចុប្បន្ន។ប៉ុន្តែ ក្នុងដំណើការនោះយើងត្រូវកំណត់មុខសញ្ញាតម្រង់ទិសអោយវៀតណាមចូលក្នុងចរន្តស្នូលនាំមកនូវផលប្រយោជន៍សំរាប់ប្រទេសជាតិ-ជនជាតិ។ បណ្ដាឯកអគ្គរដ្ឋទូត អគ្គកុងស៊ុល ត្រូវធ្វើសេនាធិការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីនាំចេញដំណោះស្រាយទាន់ពេលវេលា សមស្រប ដោះស្រាយបញ្ហាព្រំដែន ដែនដីប្រកបដោយត្រឹមត្រូវ។ នេះជាភារកិច្ចប្រចាំ យូរអង្វែង និងសំខាន់៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ