តាមរយៈបណ្តាញ 4G ផ្តល់ព័ត៌មានមានគុណភាពល្អបំផុត តម្លៃថោកទៅកាន់ប្រជាជន

តាមរយៈបណ្តាញ 4G ផ្តល់ព័ត៌មានមានគុណភាពល្អបំផុត តម្លៃថោកទៅកាន់ប្រជាជន - ảnh 1
តាមរយៈបណ្តាញ 4G ផ្តល់ព័ត៌មានមានគុណភាពល្អបំផុត តម្លៃថោកទៅកាន់ប្រជាជន

(VOVworld)-ពិធីបើកឲ្យដំណើរការបណ្តាញអ៊ីនធើណែត 4G របស់ក្រុមហ៊ុន Viettel
បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨មេសានៅទីក្រុងហាណូយ។ ក្នុងឱកាសនេះដែរ ឧប
នាយករដ្ឋមន្ត្រី លោក Vu Duc Dam បានផ្ញើសេចក្តីជូនពរនិងលើកសរសើរសមូហ
ភាពកម្មាភិបាលនិងភ្នាក់ងារនៃអគ្គក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel ដែលនា
 ពេលកន្លងទៅបានខិតខំប្រឹងប្រែងរួមចំណែកសំខាន់ទៅក្នុងបុព្វហេតុអភិវឌ្ឍន៍
បច្ចេកវិទ្យាព័ត៌មាន។​ជាពិសេស Viettel បានអនុវត្តការផ្សព្វផ្សាយបញ្តាញ 4G មាន
ចរិតលក្ខណៈអន្តរជាតិក្នុងពេលវេលាដ៏ខ្លី គ្រាន់តែ៦ខែប៉ុណ្ណោះ។ លោក Vu Duc Dam
 បានវាយតម្លៃថា ការដែល Viettel បើកឲ្យដំណើរការបណ្តាញ 4G ដំបូងនៅ វៀតណាម
ជាសកម្មភាពជាក់ស្តែងដើម្បីអនុវត្តការសន្យារបស់អង្គភាពអាជីវកម្ម។ ទន្ទឹមជាមួយគ្នា
នោះគប្បីមានគោលនយោបាយធ្វើយ៉ាងម៉េចដើម្បីព័ត៌មានរបស់បក្ស រដ្ឋ និងសារព័ត៌
មានមួយចំនួនបានមកដល់ប្រជាជនដោយឥតគិតថ្លៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ