តម្លៃនាំចេញបន្លែផ្លែឈើទទួលមានជិត ២ ពាន់លានដុល្លារ

(VOVWORLD) - យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា តម្លៃនាំចេញបន្លែនិងផ្លែឈើក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២០ ទទួលបានជិត ២ ពាន់លានដុល្លារ ពោលគឺមានការថយចុះជាង ១២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៩។ 
តម្លៃនាំចេញបន្លែផ្លែឈើទទួលមានជិត ២ ពាន់លានដុល្លារ - ảnh 1បិទតែមសម្រាប់ត្រួតពិនិត្យគុណភាពផលិតផលនៅកសិដ្ឋានចេកនាំចេញ Huy Long An នៅភូមិ Ben Kinh ឃុំ Don Thuan ស្រុក Trang Bang ខេត្ត Tay Ninh (រូបថត៖ TTXVN)

យ៉ាងណាមិញ តម្លៃនាំចេញបន្លែនិងផ្លែឈើមានការថយចុះដោយសារតែការនាំចេញទំនិញថយចុះ ក្នុងនោះមានផ្លែស្រកានាគ ដែលជាមុខទំនិញមានចំណែកទីផ្សារខ្ពស់ជាងគេ គឺថយចុះ ៦%; ផ្លែចេកថយចុះ ៩.៥%; ផ្លែ ធូររេនថយចុះ ៧១% និងផ្លែឪឡឹក ថយចុះ ៣៨.៥%។ ក្នុងពេលជាមួយគ្នានោះ មុខទំនិញផ្លែគូលេនបាន កើនឡើងយ៉ាងខ្លាំង ដោយនាំចេញបាន ១៦៤.៧០០ តោន កើនឡើង ១០៩% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។ ទីផ្សារនាំចេញសំខាន់គឺទីផ្សារចិននិងនាំចេញទៅកាន់ទីផ្សារមួយចំនួនទៀត ដូចជា ជប៉ុន សហរដ្ឋអាមេរិក  EU សិង្ហបុរី កូរ៉េខាងត្បូង ថៃ អូស្ត្រាលី និងកាណាដាជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ