តម្លៃប្រេងកើនឡើងកំរិតខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ

(VOVWORLD) -តម្លៃប្រេងលក់ដូរបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំកន្លះកន្លងទៅ។ 
តម្លៃប្រេងកើនឡើងកំរិតខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ - ảnh 1តម្លៃប្រេងកើនឡើងកំរិតខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ 

តម្លៃប្រេងលក់ដូរបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២ ឆ្នាំកន្លះកន្លងទៅ។ ជាក់ស្ដែង ក្នុងការលក់ដូរនាថ្ងៃទី ២៦ ធ្នូ តម្លៃប្រេងឆៅរបស់អាមេរិក (WTI) ដែលចែកចាយនាខែកុម្ភៈ  កើនឡើងពី ១,៥ ដុល្លារ ដល់ ៥៩,៩៧ ដុល្លារ / ធុង។

ក្រុមអ្នកជំនាញការបានវាយតម្លៃថា ទោះបីជាមានកត្តាជាច្រើនដែលជះឥទ្ធិពលដល់ទីផ្សារ ក៏ប៉ុន្តែព័ត៌មានថ្មីបំផុតអំពីការផ្ទុះបំពង់បង្ហូរប្រេងនៅលីប៊ីត្រូវបានចាត់ទុកថាជាមូលហេតុសំខាន់។

ការផ្ទុះនេះបានកើតមានឡើងខណៈពេលបំពង់បង្ហូរប្រេង Forties នៅសមុទ្រខាងជើងនៅមិនទាន់បានជួសជុលក្នុងប៉ុន្មានសប្តាហ៍កន្លងទៅ ហើយជះឥទ្ធិពលផ្ទាល់ដល់សកម្មភាពផ្គត់ផ្គង់ប្រេងសម្រាប់អឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ