តម្លៃពាណិជ្ជសញ្ញាជាតិវៀតណាមឆ្នាំ២០១៩កើន១២ពាន់លានដុល្លាអាមេរិក
(VOVWORLD) - យោងតាមព័ត៌មានថ្មីបំផុតពី Brand Finance ដែលជាអង្គការពិគ្រោះ យោបល់ជួរមុខខាងវាយតម្លៃពាណិជ្ជសញ្ញាជាតិថា ក្នុងតារាងរៀបចំណាត់ថ្នាក់ ពាណិជ្ជសញ្ញាជាតិទាំង១០០ដោយមានតម្លៃច្រើនជាងគេលើពិភពលោកឆ្នាំ ២០១៩នោះ ពាណិជ្ជសញ្ញាជាតិវៀតណាមត្រូវបានកាត់ថ្លៃចំនួន២៤៧ពាន់លាន ដុល្លាអាមេរិក (កើន១២ពាន់លានដុល្លាអាមេរិកបើធៀបនឹងឆ្នាំទៅមិញ) ហើយ ឈរលំដាប់ទី៤២។
គិតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តម្លៃពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Vietnam Airlines សម្រេចបានចំនួន៤១៦លានដុល្លាអាមេរិក កើន៣៤%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ |
ខ្លឹមសារនៃកម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណាមក្នុងដំណាក់កាលថ្មីនឹងមានការតភ្ជាប់រវាងពាណិជ្ជសញ្ញាទំនិញ សេវាកម្មរបស់សហគ្រាសជាមួយនឹងសកម្ម ភាពការទូត វិនិយោគ ផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍ជាដើម។ នេះជាព័ត៌មាន លេចធ្លោនៃសិក្ខាសាលាដោយប្រធានបទ “កសាង គ្រប់គ្រង អនុវត្តកម្មវិធី ពាណិជ្ជសញ្ញាជាតិវៀតណាមក្នុងដំណាក់កាលថ្មី” រៀបចំឡើងដោយនាយកដ្ឋាន ពន្លឿនពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ។
យោងតាមព័ត៌មានថ្មីបំផុតពី Brand Finance ដែលជាអង្គការពិគ្រោះ យោបល់ជួរមុខខាងវាយតម្លៃពាណិជ្ជសញ្ញាជាតិថា ក្នុងតារាងរៀបចំណាត់ថ្នាក់ ពាណិជ្ជសញ្ញាជាតិទាំង១០០ដោយមានតម្លៃច្រើនជាងគេលើពិភពលោកឆ្នាំ ២០១៩នោះ ពាណិជ្ជសញ្ញាជាតិវៀតណាមត្រូវបានកាត់ថ្លៃចំនួន២៤៧ ពាន់លាន ដុល្លាអាមេរិក (កើន១២ពាន់លានដុល្លាអាមេរិកបើធៀបនឹងឆ្នាំទៅមិញ) ហើយ ឈរលំដាប់ទី៤២។ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ចំណាត់ថ្នាក់របស់ពាណិជ្ជ សញ្ញាជាតិវៀតណាមបានកើនឡើងជាបន្តបន្ទាប់ ហើយស្ថិតនៅក្នុងក្រុមពាណិជ្ជ សញ្ញាខ្លាំង។
ក្នុងដំណាក់កាលពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ វៀតណាមនឹងខិតខំប្រឹងប្រែង មានផលិតផលជាង១០០០ដែលជាពាណិជ្ជសញ្ញាជាតិ៕