ត្រួតពិនិត្យការគ្រប់គ្រងព្រំដែននៅខេត្ត Dien Bien

(VOVWORLD) - ខេត្ត  Dien Bien បានកំណត់ និងអនុវត្តន៍គោលដៅរក្សាបរិយាកាសសុខសន្តិភាព ស្ថេរភាព; រក្សាយ៉ាងរឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់ សន្តិសុខសង្គម អធិបតេយ្យភាពព្រំដែន។
ត្រួតពិនិត្យការគ្រប់គ្រងព្រំដែននៅខេត្ត Dien Bien - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

នាថ្ងៃទី ២ ខែមិនា ក្រុមការងារនៃក្រសួងការបរទេសវៀតណាម ដឹកនាំដោយប្រធានគណកម្មាធិការព្រំដែនជាតិ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien ស្ដីពីការគ្រប់គ្រងព្រំដែន និងទំនាក់ទំនងសហប្រតិបត្តិការជាមួយដៃគូបរទេសនានា។

អញ្ជើញថ្លែងនៅទីនេះ លោក Le Hoai Trung បានស្នើឲ្យខេត្ត Dien Bien បន្តពង្រឹងកិច្ចការពារ គ្រប់គ្រងព្រំដែន ; បំពេញល្អនូវការងារឃោសនា អប់រំប្រជាជននៅតំបន់ព្រំដែនឲ្យគោរពកិច្ចព្រមព្រៀងព្រំដែន ; រួមសហការយាមល្បាតទ្វេភាគីជាប្រចាំ ការពារយ៉ាងរឹងមាំនូវសន្តិសុខព្រំដែន។

ក្នុងកិច្ចការបរទេស ខេត្ត  Dien Bien បានកំណត់ និងអនុវត្តន៍គោលដៅរក្សាបរិយាកាសសុខសន្តិភាព ស្ថេរភាព; រក្សាយ៉ាងរឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់ សន្តិសុខសង្គម អធិបតេយ្យភាពព្រំដែន; ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងខេត្ត Dien Bien ជាមួយខេត្ត ភាគខាងជើងប្រទេសឡាវ ក៏ដូចជាពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ