ត្រៀមខ្លួនជាស្រេចទប់ទល់នឹងគ្រោះធម្មជាតិឆ្នាំ ២០១៩ ប្រកបដោយប្រសិទ្ធភាព
(VOVWORLD) -សមាគមកាកបាទក្រហមវៀតណាមបានរៀបចំសន្និសីទនេះជារៀងរាល់ឆ្នាំគឺសំដៅត្រៀមរៀបចំឱ្យបានល្អបំផុតសម្រាប់សកម្មភាពទប់ទល់នឹងគ្រោះធម្មជាតិ អំពាវនាវ ប្រមូលផ្ដុំប្រភពធនធាន និងអនុវត្តន៍រាល់សកម្មភាពបង្កាទប់ស្ដាត់ប្រកបដោយប្រសិទ្ធភាពដល់សហគម។
សន្និសីទស្ដីពីរដូវគ្រោះធម្មជាតិឆ្នាំ២០១៩ |
នាថ្ងៃទី ២២ ខែឧសភា នៅទីក្រុងហាណូយ សមាគមកាកបាទក្រហមវៀតណាមបានរៀបចំសន្និសីទស្ដីពីរដូវគ្រោះធម្មជាតិឆ្នាំ២០១៩ សំដៅត្រៀមរៀបចំមធ្យោបាយធ្វើដំណើរ យន្តការ និងប្រភពកម្លាំងក្នុងការត្រៀមខ្លួនជាស្រេចទប់ទល់នឹងគ្រោះធម្មជាតិ និង គ្រោះមហន្តរាយ។
អញ្ជើញថ្លែងនៅទីនេះ លោកស្រី Tran Thi Hong An អនុប្រធានសមាគមកាកបាទក្រហមវៀតណាមបានមានប្រសាសន៍ថា៖ វៀតណាមគឺជាប្រទេសដែលតែងតែទទួលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិ បម្រែបម្រួលអាកាសធាតុ។ ជារៀងរាល់ឆ្នាំ គ្រោះធម្មជាតិបានធ្វើឲ្យមនុស្សរាប់រយនាក់ត្រូវស្លាប់ និងបាត់ខ្លួន ហើយការខាតបង់ផ្នែកសេដ្ឋកិច្ចបានស្រូបយកពី ១ ទៅ ១,២% នៃ GDP។ ហេតដុច្នេះហើយសមាគមកាកបាទក្រហមវៀតណាមបានរៀបចំសន្និសីទនេះជារៀងរាល់ឆ្នាំគឺសំដៅត្រៀមរៀបចំឱ្យបានល្អបំផុតសម្រាប់សកម្មភាពទប់ទល់នឹងគ្រោះធម្មជាតិ អំពាវនាវ ប្រមូលផ្ដុំប្រភពធនធាន និងអនុវត្តន៍រាល់សកម្មភាពបង្កាទប់ស្ដាត់ប្រកបដោយប្រសិទ្ធភាពដល់សហគម។ នាឆ្នាំ ២០១៩ សមាគមកាកបាទក្រហមវៀតណាមបានត្រៀមរៀបចំប្រភពកម្លាំង នៅទូទាំងប្រព័ន្ធ អនុវត្តន៍ ផ្សព្វផ្សាយ និងឃោសនាអំពី ដំណើរការ ទប់ទល់នឹងគ្រោះធម្មជាតិ និងគ្រោះមហន្តរាយ៕