ត្រៀមខ្លួនជាស្រេចទប់ទល់នឹងព្យុះនិងគ្រោះធម្មជាតិ

(VOVWORLD) - ព្យុះទី ៧ នឹងចុះខ្សោយទៅជាសម្ពាធទាបមុនពេលចូលដីគោក។  

នៅក្នុងកិច្ចប្រជុំជាបន្ទាន់ស្ដីពីការទប់ទល់នឹងព្យុះទី ៧ នៅរសៀលថ្ងៃទី ៩ ខែតុលា នៅទីក្រុងហាណូយនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម និងជាអនុប្រធានគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងបង្ការគ្រោះមហន្តរាយធម្មជាតិលោក Le Minh Hoan បានលើកច្បាស់ថា បណ្ដាខេត្ត ក្រុងចាប់ពីខេត្ត Ha Tinh មកភាគខាងជើង ត្រូវត្រៀមខ្លួនជាស្រេចធានាសុវត្ថិភាពជូនពលរដ្ឋ ក្នុងការបង្ការ ទប់ទប់ព្យុះទី ៧ និងជំងឺរាតត្បាតកូវីដ ១៩។

ព្យុះទី ៧ នឹងចុះខ្សោយទៅជាសម្ពាធទាបមុនពេលចូលដីគោក។  ទោះយ៉ាងណាក៏ដោយ តាមការព្យាករណ៍ថាក្នុងរយៈពេល ១០ ថ្ងៃខាងមុខនេះ នឹងមានគ្រោះធម្មជាតិដ៏គ្រោះថ្នាក់ជាបន្តបន្ទាប់ ហើយព្យុះទី ៨ ត្រូវបានព្យាករណ៍ថានឹងចូលមកសមុទ្រខាងកើតនៅថ្ងៃទី ១៣ និង ១៤ ខែតុលា ហើយនេះគឺជាព្យុះដ៏ខ្លាំងក្លា។

រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Le Minh Hoan បានស្នើឲ្យខេត្ត ក្រុងនានាត្រូវរៀបចំសេណារីយ៉ូសម្រាប់គ្រប់ស្ថានការណ៍ ដោយធានានូវសុវត្ថិភាពប្រព័ន្ធទំនប់ និងប្រព័ន្ធអាងស្តុកទឹក ដើម្បីកាត់បន្ថយផលប៉ះពាល់។  កងទ័ពម្ចាស់ការសហការយ៉ាងសកម្មជាមួយមូលដ្ឋានដើម្បីជួយសម្រួលប្រជាពលរដ្ឋដែលកំពុងវិលត្រឡប់ពីទីក្រុងហូជីមិញទៅកាន់ខេត្តក្រុងភាគខាងជើង។ ទន្ទឹមនឹងនេះ ផ្តល់ព័ត៌មានព្រមានជាមុនអំពីគ្រោះធម្មជាតិដល់ប្រជាពលរដ្ឋដើម្បីធានាសុវត្ថិភាព និងអាយុជីវិត និងទ្រព្យសម្បត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ