ត្រៀមខ្លួនជាស្រេចសម្រាប់កម្មវិធី “ពោរពេញទៅដោយសេចក្ដីស្រឡាញ់”
(VOVWORLD) - កម្មវិធីនេះនឹងនាំទស្សនិកជនក្រឡែកមើលឡើងវិញនូវដំណាក់កាល សំខាន់ៗក្នុងជីវិតរបស់លោកប្រធានហូជីមិញ ក៏ដូចជារាល់ពាក្យទូន្មានរបស់ លោកប្រធានចំពោះប្រជាជនវៀតណាមនាអតីតកាល នាបច្ចុប្បន្នកាល និងនាអនាគត ផងដែរ។
ទិដ្ឋភាពនៅឆាកល្ខោនកម្មវិធី "ពោរពេញទៅដោយសេចក្ដីស្រឡាញ់" (រូបថត៖ VOV) |
នាយប់ថ្ងៃទី២១ ខែសីហា វិទ្យុសម្លេងវៀតណាមសហការជាមួយគណៈកម្មា ធិការប្រជាជនខេត្ត Nghe An រៀបចំកម្មវិធីសិល្បៈពិសេសដោយប្រធានបទ “ពោរពេញទៅដោយសេចក្ដីស្រឡាញ់” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍រយៈ ពេល៥០ឆ្នាំអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ (ឆ្នាំ ១៩៦៩-ឆ្នាំ ២០១៩)។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅកន្លែងចំនួន៣នោះគឺ រដ្ឋធានី ហាណូយ តំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Kim Lien ខេត្ត Nghe An និងកំពង់ផែ Nha Rong ទីក្រុង ហូជីមិញ។
កម្មវិធីនេះនឹងនាំទស្សនិកជនក្រឡែកមើលឡើងវិញនូវដំណាក់កាល សំខាន់ៗក្នុងជីវិតរបស់លោកប្រធានហូជីមិញ ក៏ដូចជារាល់ពាក្យទូន្មានរបស់ លោកប្រធានចំពោះប្រជាជនវៀតណាមនាអតីតកាល នាបច្ចុប្បន្នកាល និងនាអនាគត ផងដែរ។ ទន្ទឹមនឹងនោះ គឺការសម្ដែងបណ្ដាបទ ចម្រៀងនិងរឿងល្ខោនគួរអោយ រំជួលចិត្ត ទៀតផង។ សាស្ត្រាចារ្យរងបណ្ឌិតលោក Nguyen The Ky អគ្គនាយក វិទ្យុសម្លេងវៀតណាម បានជម្រាបថា៖
“មរតកសាសន៍នោះ គឺជាទឹកចិត្តរបស់លោកអ៊ុំហូចំពោះប្រទេសជាតិរួម ទាំងជំនាន់មុននិងជំនាន់ក្រោយ។ មរតកសាសន៍នោះ ពោរពេញទៅដោយមនោ សញ្ចេតនារបស់លោកអ៊ុំដែលផ្ញើរជូនដល់មនុស្សគ្រប់រូប ហើយផ្ដែផ្ដាំជំនាន់ ក្រោយៗ។ ដោយទឹកចិត្តរបស់អ្នកកាសែតនៃវិទ្យុ យើងខ្ញុំបានខិតខំប្រឹងប្រែង រៀបចំកម្មវិធីទូរទស្សន៍និងផ្សាយសម្លេងដោយផ្ទាល់នៅកន្លែងចំនួន៣។ ចំពោះ ខ្លឹមសារនិងគំនិតនៃកម្មវិធីនេះ គឺយើងខ្ញុំត្រូវតែពឹងផ្អែកលើមរតកសាសន៍របស់ លោកអ៊ុំនិងសតិអារម្មណ៍ហូជីមិញ”។
កម្មវិធីនេះត្រូវបានផ្សាយសម្លេងនិងផ្សាយទូរទស្សន៍ដោយផ្ទាល់នាយប់ថ្ងៃទី២១ ខែសីហា នៅបណ្ដាប៉ុស្តិ៍ របស់ VOV ស្ថានីយ៍ទូរទស្សន៍ទីក្រុងហូជីមិញនិង វិទ្យុសម្លេងទូរទស្សន៍ខេត្ត Nghe An៕