ត្រៀមជាស្រេចជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមទៅវិនិយោគនៅប្រទេសជប៉ុន

ត្រៀមជាស្រេចជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមទៅវិនិយោគនៅប្រទេសជប៉ុន - ảnh 1
ប្រធាននាយកដ្ឋានវិនិយោគបរទេស លោក Do Nhat Hoang ផ្លាស់ប្តូរមតិជាមួយវិនិយោគិន (រូបថតៈ tinnhanhchungkhoan)

(VOVworld)-នាថ្ងៃទី៥កក្កដា នាយកដ្ឋានវិនិយោគបរទេសនៃក្រសួងផែនការនិងវិនិ
 យោគបានរួមសហការជាមួយអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន (Jetro) រៀបចំសិក្ខា
សាលា ស្តីអំពី “បើកទូលាយការវិនិយោគនិងធ្វើអាជីវកម្មជាមួយទីផ្សារជប៉ុន”
សំដៅ ណែនាំឲ្យអង្គភាពអាជីវកម្មវៀតណាមទាក់ទងផ្ទាល់និងអនុវត្តការវិនិយោគ
ទៅទីផ្សារ របស់ជប៉ុន។ តាមនាយកដ្ឋានវិនិយោគបរទេសនេះថា នាបច្ចុប្បន្ន អង្គ
ភាពអាជីវកម្ម ធ្វើការវិនិយោគទៅទីផ្សារជប៉ុនចំនួន៤០គម្រោងដោយទុនវិនិយោគ
សរុបឡើងដល់ ៧លានដុល្លារអាមេរិក។​ លោក Do Nhat Hoang ប្រធាននាយកដ្ឋាន
វិនិយោគបរទេស បានឲ្យដឹងថា ទីផ្សារជប៉ុនជាទីផ្សារពោរពេញទៅដោយសក្តានុភាព
សម្រាប់កិច្ចសហ​​ប្រតិបត្តិការនិងវិនិយោគរបស់អង្គភាពអាជីវកម្មវៀតណាម៖

        “យើងខ្ញុំបានរួមសហការជាមួយ Jetro ដើម្បីជម្រុញនិងជួយឧបត្ថម្ភអង្គភាពអាជី
 វកម្មវៀតណាមវិនិយោគទៅជប៉ុននិងអភិវឌ្ឍន៍ទៅលើវិស័យដែលជាប្រៀបខ្លាំងរបស់
 វៀតណាម ដូចជាបច្ចេកវិទ្យានិងវិស័យsoftware ជាដើម។ ម្យ៉ាងវិញទៀត តាមរយៈ
ការវិនិយោគនេះ នឹងជួយអង្គភាពអាជីវកម្មរៀនសូត្រនូវបច្ចេកវិទ្យារបស់ជប៉ុន ក៏ដូច
 ជារៀនសូត្រការធ្វើផលិតកម្ម តាមនោះអាចយកផលិតផលនោះ នាំចូល ត្រឡប់មក
វៀតណាមវិញ ឬនាំចេញទៅទីផ្សារដែលវៀតណាមបានចុះកិច្ចព្រមព្រៀង ពាណិជ្ជកម្ម
 ជាពិសេសគឺលើកកំពស់ប្រសិទ្ធិភាពនៃសកម្មភាពរបស់អង្គភាពអាជីវកម្មវៀតណាម”។

        លោក Atsusuke Kawada ប្រធានអង្គការពន្លឿនពាណិជ្ជកម្មជប៉ុន ប្រចាំនៅទី
 ក្រុងហាណូយបានឲ្យដឹងថា ជប៉ុននឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់អង្គភាព
អាជីវកម្មវៀតណាមទាក់ទងផ្ទាល់ជាមួយទីផ្សាររបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ