ត្រៀមរៀបចំសម្រាប់កម្មវិធីប្រទេសទាំងមូលរួមដៃដើម្បីជនក្រីក្រ

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី បានស្នើអោយប្រើប្រាស់ប្រភពថវិកា ឧបត្ថម្ភដល់ជនក្រីក្រក្នុងឆ្នាំ២០១៩ ដើម្បី កសាងផ្ទះសម្បែងសម្រាប់ជនក្រីក្រ គ្រួសារមានគុណូបការៈ ថែទាំបុណ្យចូលឆ្នាំ ប្រពៃណីសម្រាប់ជនក្រីក្រ និងរៀបចំអាហារូបករណ៍សម្រាប់សិស្សានុសិស្សនិង និស្សិតក្រីក្រ ផងដែរ។
ត្រៀមរៀបចំសម្រាប់កម្មវិធីប្រទេសទាំងមូលរួមដៃដើម្បីជនក្រីក្រ - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំនេះ (រូបថត៖ TTXVN) 

  នាថ្ងៃទី៧ ខែសីហា នៅក្នុងកិច្ចប្រជុំត្រៀមរៀបចំសម្រាប់កម្មវិធី “ប្រទេស ទាំងមូលរួមដៃដើម្បីជនក្រីក្រ” ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ប្រធានគណៈ កម្មាធិការមជ្ឈឹមទទួលបន្ទុកកម្មវិធីគោលដៅជាតិ ដំណាក់កាល២០១៦-២០២០ បានស្នើអោយ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមសហការជាមួយគណៈកម្មាធិការទទួលបន្ទុក កម្មវិធីគោលដៅជាតិ បន្តយកចិត្តទុកដាក់ដល់ការទទួលយកនិងប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាពនូវមូលនិធិមជ្ឈឹមដើម្បីជនក្រីក្រ។ លោកឧបនាយករដ្ឋមន្រ្តី បានស្នើអោយប្រើប្រាស់ប្រភពថវិកា ឧបត្ថម្ភដល់ជនក្រីក្រក្នុងឆ្នាំ២០១៩ ដើម្បី កសាងផ្ទះសម្បែងសម្រាប់ជនក្រីក្រ គ្រួសារមានគុណូបការៈ ថែទាំបុណ្យចូលឆ្នាំ ប្រពៃណីសម្រាប់ជនក្រីក្រ និងរៀបចំអាហារូបករណ៍សម្រាប់សិស្សានុសិស្សនិង និស្សិតក្រីក្រ ផងដែរ។

        កម្មវិធី “ប្រទេសទាំងមូលរួមដៃដើម្បីជនក្រីក្រ” នឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែតុលា ខាងមុខ សំដៅជួយជ្រោមជ្រែងទិវាដើម្បីជនក្រីក្រវៀតណាមនិងសេកច្ដី អំពាវនាវរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលដែលថា “ប្រទេសទាំងមូលរួមដៃដើម្បី ជនក្រីក្រ-មិនបំភ្លេចនរណាម្នាក់នៅខាងក្រោយឡើយ”។ គិតដល់ដំណាច់ខែ កក្កដាឆ្នាំ២០១៩ មូលនិធិមជ្ឈឹមដើម្បីជនក្រីក្រទទួលបានទឹកប្រាក់ជាង៤៣ពាន់ លានដុង (ស្មើរនឹង២លានដុល្លាអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ