ត្រូវមានដំណោះស្រាយរឹងមាំចាំបាច់សម្រាប់សេដ្ឋកិច្ចដើម្បីសម្រេចបាននូវគោលដៅទន្ទឹមគ្នា

(VOVWORLD) - សេដ្ឋវិទូ Le Dang Doanh បានលើកសំណើរថា៖ ការធ្វើពិពិធកម្មទីផ្សារនិងការស្វែងរកប្រភពវត្ថុធាតុដើមថ្មី រួមជាមួយការដោះស្រាយរាល់ការលំបាកសម្រាប់សហគ្រាសគឺជាដំណោះស្រាយចាំបាច់។
ត្រូវមានដំណោះស្រាយរឹងមាំចាំបាច់សម្រាប់សេដ្ឋកិច្ចដើម្បីសម្រេចបាននូវគោលដៅទន្ទឹមគ្នា - ảnh 1ទិដ្ឋភាពនៃសន្និសីទដែលប្រារព្ធនាថ្ងៃទី ២ ខែកក្កដា 

នៅក្នុងសន្និសីទរបស់រដ្ឋាភិបាល ទូទាំងប្រទេសតាមប្រព័ន្ធវីដេអូ ជាមួយបណ្តាមូលដ្ឋាននិងសម័យប្រជុំប្រចាំ ខែមិថុនានិង ៦ ខែដំបូងនៃឆ្នាំ ២០២០ បានធ្វើឡើងនាថ្ងៃទី ២ ខែកក្កដានោះ ចំពោះមុខព័ត៌មានស្តីពីកំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី ២ សម្រេចបាន ០,៣៦% អ្នកជំនាញសេដ្ឋកិច្ចបានដាក់ចេញនូវដំណោះស្រាយជាច្រើន ដើម្បីសម្រេចគោល ដៅកំណើន GDP ប្រចាំឆ្នាំគឺពី ៣ ដល់៤%។ សេដ្ឋវិទូ Le Dang Doanh បានលើកសំណើរថា៖ ការធ្វើពិពិធកម្មទីផ្សារនិងការស្វែងរកប្រភពវត្ថុធាតុដើមថ្មី រួមជាមួយការដោះស្រាយរាល់ការលំបាកសម្រាប់សហគ្រាសគឺជាដំណោះស្រាយចាំបាច់៖ “ត្រូវស្វែងរកប្រភពវត្ថុធាតុដើមថ្មី .. ហើយខណៈពេលដែលយើងយកចិត្តទុកដាក់លើការគ្រប់គ្រងជំងឺរាតត្បាត ហើយយើងក៏ត្រូវមានជម្រើស ក៏ដូចជា ទទួល យកអ្នកជំនាញ កម្មករ ... ឱ្យចូលប្រទេសដើម្បីធ្វើការ ប៉ុន្តែត្រូវតែស្ថិតក្នុងលក្ខខណ្ឌ ធានាសុវត្ថិភាពផង។ ទី ២ គឺត្រូវស្វែងរកទីផ្សារថ្មីដូចជាមជ្ឈឹមបូព៌ា អាមេរិកខាងត្បូង អាហ្វ្រិក ជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ