ត្រូវលើកទឹកចិត្កប្រជាជនឈានទៅមុខកាត់បន្ថយភាពក្រីក្រ

ត្រូវលើកទឹកចិត្កប្រជាជនឈានទៅមុខកាត់បន្ថយភាពក្រីក្រ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh

(VOV)_​ ​ត្រូវលើកទឹកចិត្កប្រជាជនឈានឡើងក្នុងកាត់បន្ថយភាព​ក្រីក្រ។ ​នេះ
គឺជាខ្លឹមសារបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្ត្រីវៀតណាម ​លោក Vu Van Ninh
និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំ​មជ្ឈឹម​អំពីការងារកាត់បន្ថយភាពក្រីក្រ
ចីរភាព នៅក្នុងសន្និសីទពិភាក្សាអំពីការលាត​ត្រដាងអនុវត្តភារកិច្ចឆ្នាំ ២០១៥ នា
ព្រឹកថ្ងៃទី១៦ មករា នៅទីក្រុងហាណូយ។

          លោក Vu Van Ninh បានលើកច្បាស់ថា៖ ទោះបីជាក្នុងរយៈពេល​កន្លង​ទៅ ​
ការ​ងារ​កាត់បន្ថយភាពក្រីក្រគិតជាមធ្យម ក្នុងទូទាំង​ប្រទេសបាន​ថយចុះ​២% តំបន់
ស្រុកព្រៃភ្នំលំបាកថយចុះក្រោម​៥%ក្នុង១ឆ្នាំ​ ហួស​គោលដៅ​ដែលបានដាកចេញ 
ប៉ុន្តែអត្រាគ្រួសារក្រីក្រនៅខ្ពស់។ ដូច្នេះ ក្នុងឆ្នាំ ២០១៥ ត្រូវពិនិត្យមើលឡើងវិញ
គ្រប់យន្តការ គោលនយោបាយ ស្ដីពីការកាត់បន្ថយភាពក្រីក្រចីរភាព ដើម្បីអនុវត្ត
គោលដៅកាត់បន្ថយភាព​ក្រីក្រក្នុងប្រទេស​ទាំងមូល​ ពី១ដល់១,៥% ក្នុង១ឆ្នាំ ។ ការ
កាត់បន្ថយភាពក្រីក្រក្នុងរយៈពេលខាងមុខនេះ ត្រូវអនុវត្តតាមរបៀបពហុទិស ដើម្បី
លើកទឹកចិត្តប្រជាជនឈានទៅមុខ។

ប្រតិកម្មទៅវិញ

ផ្សេងៗ