តុលាការកំពូលនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជាបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ

(VOVWORLD) - បន្ទាប់ពីរយៈពេលពីរថ្ងៃធ្វើការនៅរាជធានីភ្នំពេញនៃ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១៥ខែធ្នូ តុលាការកំពូលនៃប្រ ទេសទាំងបីវៀតណាម-ឡាវ-កម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមនៃសន្និសីទតុលាការបណ្តាខេត្តជាប់ព្រំដែនរបស់ប្រទេសទាំងបីលើកទី៥ ស្តីពីសកម្មភាពបង្ការឧក្រិដ្ឋកម្មនិងការដោះស្រាយករណីរដ្ឋប្បវេណីឆ្លងដែន។ 
តុលាការកំពូលនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជាបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ VOV) 

សន្និសីទបានឯកភាពនូវយុទ្ធសាស្ត្រ ខ្លឹមសារនិងយន្តការសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។  អាស្រ័យហេតុនេះ តុលាការរបស់ប្រទេសទាំងបីនឹងបន្តបង្កើនប្រសិទ្ធិភាពនៃកិច្ចសហប្រតិបត្តិការ ចែករំលែក បទពិសោធន៍ក្នុងការជំនុំជំរះរឿងក្តីព្រហ្មទណ្ឌករណីរដ្ឋប្បវេណី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស ការជួញដូរសត្វព្រៃដែលរួមចំណែកដល់ការរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងតំបន់។

មុននេះ ក្រៅពីបានចូលរួមក្នុងសន្និសីទនេះ ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយប្រធានតុលាការកំពូលកម្ពុជា លោក ឌិត មន្ទី និង ជួបសំណេះសំណាលជាមួយមន្ត្រីនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ