តុលាការកំពូលបារាំងផ្អាក់ការអនុវត្តបទហាមឃាត់ស្លៀក burkini របស់ជនឥស្លាម


តុលាការកំពូលបារាំងផ្អាក់ការអនុវត្តបទហាមឃាត់ស្លៀក burkini របស់ជនឥស្លាម - ảnh 1
តុលាការកំពូលបារាំងផ្អាក់ការអនុវត្តបទហាមឃាត់បំពាក់ burkini របស់ជនឥស្លាម (VNA)

(VOVworld) – នាថ្ងៃទី ២៦ សីហា តុលាការកំពូលបារាំងបានចេញសាលក្រម
ផ្អាក់ការអនុវត្តបទហាមឃាត់ស្លៀក burkini សំលៀកបំពាក់សំរាប់ការហែលទឹក
សំរាប់នារីជនឥស្លាមដែលមណ្ឌលសំរាកលំហែរកាយមួយនៅឆ្នេរសមុទ្រមេឌីទេ
 រ៉ាណេនៅប្រទេសនេះទើបនឹងដាក់ចេញ។ តុលាការបានសង្កត់ធ្ងន់ថា៖ បទហាម
 ឃាត់ត្រូវបានអនុវត្តនៅមណ្ឌលសំរាកលំហែរកាយប៉ែកអាគ្នេយ៍ Villenueuve
 Loubet គឺខុសច្បាប់និងរំលោភដ៏ធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពសារវ័ន្តដូចជាការ
ធ្វើដំណើរ សេរីភាពខាងសាសនានិងសេរីភាពបុគ្គល ព្រមទាំង អះអាងថា៖
ការល្លៀក burkini មិនបង្កើតឡើងការគំរាមកំហែងណាមួយឡើយចំពោះ
សន្តិសុខនៅតំបន់ពោលខាងលើ។ លទ្ធភាពភាគច្រើនថា៖ សាលក្រមនេះអាច
ធ្វើឲ្យទីរួមខេត្តឆ្នេរសមុទ្រចំនួន ៣០ ផ្សេងៗទៀតនៅបារាំងដែលកំពុងអនុវត្ត
បទហាមឃាត់ពោលខាងលើត្រូវផ្លាស់ប្តូរសេចក្តីសម្រេច។​ អ.ស.ប. បានស្វាគមន៍
សាលក្រមរបស់តុលាការកំពូលបារាំងព្រមទាំងសង្កត់ធ្ងន់ទៅលើភាពចាំបាច់
គោរពសិទ្ធិរបស់មនុស្ស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ