|
លោក Cho Won-dong នៅតុលាការសេអ៊ូលកាលពីថ្ងៃទី១៧ វិច្ឆិកា (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី២៤ វិច្ឆិកា តុលាការខ័ណ្ឌមជ្ឈមណ្ឌលសេអ៊ូល បានច្រាន
ចោលសំណើរចាប់ខ្លួនលោក Cho Won-dong ជាអតីតលេខាធិការទទួលបន្ទុកបញ្ហា
សេដ្ឋកិច្ចរបស់ប្រធានាធិបតីលោកស្រី Park Geun-hye។រដ្ឋអាជ្ញាបានស្នើឲ្យតុលាការ
ចេញដីការចាប់ខ្លួនលោក Cho Won-dong ដោយការចោទប្រកាន់ ពីអំពើមានគំនិត
ចាប់បង្ខំសម្ព័ន្ធក្រុមហ៊ុន CJ Group ត្រូវទម្លាក់លោកស្រី Lee Mie-kyung ជាអនុប្រធាន
សម្ព័ន្ធក្រុមហ៊ុនស្បៀងអាហារនិងកំសាន្តនេះ ប៉ុន្តែតុលាការប្រកាសថា មិនអាច
យល់ស្របជាមួយនឹងមូលហេតុពោលខាងលើ ក៏ដូចជាមិនឃើញភាពចាំបាច់នៃ
ការចាប់ខ្លួនលោករូបនេះផងដែរ៕