តុលាការដ្ឋធម្មនុញ្ញថៃអាចផ្អាកការបោះឆ្នោត
|
តុលាការដ្ឋធម្មនុញ្ញថៃបានប្រកាសអាចផ្អាកការ បោះឆ្នោតនាថ្ងៃទី ២ កុម្ភៈ ខាងមុខ។
(Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២៤ មករា តុលាការដ្ឋធម្មនុញ្ញថៃបានប្រកាសអាចផ្អាកការ
បោះឆ្នោតនាថ្ងៃទី ២ កុម្ភៈ ខាងមុខ។ កាយវិការនេះត្រូវបានចាត់ទុកជាវិធានការ បន្ធូស្រាលភាពតានតឹងនៅប្រទេសនេះ។ រួមជាមួយសេចក្តីប្រកាសពោលខាង
លើបណ្ដាចៅក្រមក៏បានឯកភាពថា៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra និងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក Somchai Srisutthiyakorn ចាំបាច់ត្រូវពិភាក្សាជាមួយគ្នាដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើក្រិត្យថ្មីអំពីពេល
វេលារៀបចំការបោះឆ្នោតថ្មី។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃបានស្នើ
ឲ្យតុលាការរដ្ឋធម្មនុញ្ញថៃផ្អាកការបោះឆ្នោតនាពេលខាងមុខដោយសារស្ថានភាព
អស្ថិរភាពនាបច្ចុប្បន្ននេះ។ ទោះបីជាគ្មានសិទ្ធិផ្អាកការបោះឆ្នោតក្តីប៉ុន្តែរដ្ឋាភិបាល
ថៃត្រៀមខ្លួនជាស្រេចប្រតិបត្តិតាមសាលក្រមរបស់តុលាការរដ្ឋធម្មនុញ្ញ។ នាបច្ចុប្បន្ន ថៃនៅកំពុងត្រៀមរៀបចំឲ្យការបោះឆ្នោតមុនកាលកំណត់ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ
ទី២៦មករាហើយមិនដឹងថា៖សាលក្រមរបស់តុលាការដ្ឋធម្មនុញ្ញជះឥទ្ធិពលដល់
ការបោះឆ្នោតនេះដែរទេ៕