តុលាការប្រជាជនកំពូលដំណើរការភារកិច្ចសំរាប់ឆ្នាំ២០១៨

(VOVWORLD) - ក្នុងឆ្នាំ២០១៨ ផ្នែក តុលាការនឹងផ្តោតសំខាន់ទៅលើការសុក្រិតគំរោងច្បាប់និងក្រិត្យនានាឲ្យត្រឹមត្រូវតាមដំណើរការ  ហើយចូលរួមកសាងគម្រោងច្បាប់ផ្សេងៗទៀតតាមសមត្ថកិច្ច ក៏ដូចជាបំពេញឲ្យបានល្អនូវការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជំនាញសំរាប់មុខតំណែងតុលាការផងដែរ។
តុលាការប្រជាជនកំពូលដំណើរការភារកិច្ចសំរាប់ឆ្នាំ២០១៨ - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងមតិនៅសន្និសីទ (រូបថត៖ Viet Cuong)


 
នាព្រឹកថ្ងៃទី៩ មករា នៅរដ្ឋធានីហាណូយ តុលាការប្រជាជនកំពូល វៀតណាម បានរៀបចំសន្និសីទអនឡាយដំណើរការភារកិច្ចសំរាប់ឆ្នាំ២០១៨។ ប្រធានរដ្ឋលោក Tran Dai Quang ជាប្រធានគណៈកម្មាធិការទទួលបន្ទុកកំណែ ទម្រង់តុលាការមជ្ឈឹម បានអញ្ជើញជាអធិបតីសន្និសីទ។ ក្នុងឆ្នាំ២០១៨ ផ្នែក តុលាការនឹងផ្តោតសំខាន់ទៅលើការសុក្រិតគំរោងច្បាប់និងក្រិត្យនានាឲ្យត្រឹមត្រូវតាមដំណើរការ  ហើយចូលរួមកសាងគម្រោងច្បាប់ផ្សេងៗទៀតតាមសមត្ថកិច្ច ក៏ដូចជាបំពេញឲ្យបានល្អនូវការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងជំនាញសំរាប់មុខតំណែងតុលាការផងដែរ។ លោក Le Hong Quang អនុប្រធានតុលាការកំពូល បានឲ្យដឹងថា៖

“ក្នុងឆ្នាំ២០១៨ តុលាការប្រជាជនកំពូល នឹងជំរុញល្បឿននិងលើកកំពស់ គុណភាពក្នុងការ ដោះស្រាយ ជំនុំជម្រះរឿងបណ្ដឹង អនុវត្តល្អនូវគោលការណ៍ វិវាទ ធានាឲ្យសាលក្រមរបស់តុលាការត្រឹមត្រូវតាមច្បាប់ ការពារសិទ្ធិមនុស្សនិង សិទ្ធិពលរដ្ឋ។ យកចិត្តទុកដាក់ដល់ការងារសម្រុះសម្រួលក្នុងការដោះស្រាយ រឿងហេតុខាងស៊ីវិល និងការងារសន្ទនាក្នុងរឿងហេតុខាងរដ្ឋបាល។ ទន្ទឹមនឹង នោះ តុលាការក៏ប្ដេជ្ញាចិត្តមិនទុកឲ្យកើតមានឡើងការកាត់ទោសខុសឬលើក លែងបទល្មើសផងដែរ”។

ប្រធានរដ្ឋលោក Tran Dai Quang បានស្នើឲ្យផ្នែកតុលាការបន្តក្ដាប់ជាប់ នូវការដឹកនាំនិងការបញ្ជាណែនាំរបស់បក្សនិងរដ្ឋអំពីការងារតុលាការនិងកំណែ ទម្រង់តុលាការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ