តុលាការប្រជាជនវៀតណាម-ឡាវបង្កើនកិច្ចសហប្រតិបត្តិការ

(VOVWORLD) -នាថ្ងៃទី៤មករា នៅរដ្ឋធានីហាណូយ ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានអញ្ជើញជួបពិភាក្សាជាមួយប្រធានតុលាការប្រជាជនកំពូល សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ  លោក Khamphan Sithidampha ប្រធានគណៈកម្មាធិការតុលាការប្រជាជនឡាវ។


នៅក្នុងជំនួបនេះ ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh មានបំណងថា តុលាការនៃប្រទេសទាំងពីរ ជាពិសេស តុលា ការថ្នាក់ខេត្ត គប្បីរក្សា នូវសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ សំដៅចែក រំលែកបទពិសោធន៍ជំនុំជំរះនិងបង្កើន ទំនាក់ទំនងមិត្តភាពទ្វេភាគី។

        រីឯខ្លួនវិញ ប្រធានតុលាការប្រជាជនកំពូលឡាវបានអះអាងថា ផ្នែកតុលាការ ប្រជាជនឡាវមានបំណងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅលើកកំពស់ប្រសិទ្ធ ភាពប្រតិបត្តិសម្រាប់ផ្នែកតុលាការប្រជាជនរវាងភាគីទាំងពីរ រួមចំណែកនាំទំនាក់ ទំនង កិច្ចសហប្រតិបត្តិការរវាងផ្នែកតុលាការនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ពីមួយថ្ងៃទៅមួយថ្ងៃ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ