តុលាការម៉ាឡេស៊ីកាត់ក្ដីលើអ្នកស្រី Doan Thi Huong

(VOVWORLD) - ក្នុងរឿងធ្វើឃាតពលរដ្ឋ កូរ៉េខាងជើងលោក Kim Chol កាលពីឆ្នាំ២០១៧ ជនជាប់ចោទ Doan Thi Huong ត្រូវបានចោទប្រកាន់មានចេតនាបង្ករបួសស្នាមដោយមធ្យោបាយគ្រោះថ្នាក់នានាដែលជំនួសអោយ បទធ្វើឃាតកម្មវិញ។
តុលាការម៉ាឡេស៊ីកាត់ក្ដីលើអ្នកស្រី Doan Thi Huong - ảnh 1 ប៉ូលីសម៉ាឡេស៊ីអមដំណើរអ្នកស្រី Doan Thi Huong ចេញពីតុលាការ Shah Alam កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ (រូបថត៖ AFP/TTXVN)

  នាព្រឹកថ្ងៃទី១ ខែមេសា ចៅក្រម Azmi Ariffin នៃតុលាការជាន់ខ្ពស់ Shah Alam នៅរដ្ឋ Selangor ប្រទេសម៉ាឡេស៊ី បានកាត់ទោសដាក់ពន្ធនាគាររយៈ ពេល៣ឆ្នាំនិង៤ខែទៅលើអ្នកស្រី Doan Thi Huong។ ក្នុងរឿងធ្វើឃាតពលរដ្ឋ កូរ៉េខាងជើងលោក Kim Chol កាលពីឆ្នាំ២០១៧ ជនជាប់ចោទ Doan Thi Huong ត្រូវបានចោទប្រកាន់មានចេតនាបង្ករបួសស្នាមដោយមធ្យោបាយគ្រោះថ្នាក់នានាដែលជំនួសអោយបទធ្វើឃាតកម្មវិញ។

        ចៅក្រម Ariffin បានអបអរសាទរអ្នកស្រី Doan Thi Huong បន្ទាប់ពីការកាត់ ក្ដី។ ចំណែកឯអ្នកស្រី Doan Thi Huong វិញ ក៏បានថ្លែងអំណរគុណចំពោះ តុលការ ស្ថានទូតនិងសហគមន៍ ជន វៀតណាមនៅម៉ាឡេស៊ី ក៏ដូចជាអ្នកសារ ព័ត៌មានដែលបានយកចិត្តទុកដាក់ផងដែរ។

        ចូលរួមសវនាការជំនុំជម្រះមានក្រុមកម្មាភិបាលនៃស្ថានទូតវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូតលោក Le Quy Quynh លោក Doan Van Thanh ឪពុករបស់ជន ជាប់ចោទ រួមជាមួយតំណាង សហគមន៍ជនវៀតណាមនៅម៉ាឡេស៊ី។ អង្គជំនុំ ជម្រះក៏ទទួលបានការយកចិត្តទុកដាក់របស់មជ្ឈដ្ឋានសារព័ត៌មានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ