តុលាការយុត្តិធម៌អន្តរជាតិទទួលកាត់ក្តីជម្លោះ Nagorny-Karabakh

(VOVWORLD) - តំណាងប្រទេសអាមេនី និងអាស៊ែបៃហ្សង់ មានវត្តមាននៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាថ្ងៃទី ១២ តុលា ទាក់ទងនឹងបញ្ហាថ្មីៗ នៅក្នុងតំបន់ Nagorny-Karabakh។ 
តុលាការយុត្តិធម៌អន្តរជាតិទទួលកាត់ក្តីជម្លោះ Nagorny-Karabakh - ảnh 1ប្រជាជនរង់ចាំការជម្លៀសចេញពីទីក្រុង Stepanakert, Nagorny-Karabakh នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ (រូបថត៖ AFP/TTXVN)

ការកាត់ក្តីនៅ ICJ ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីអាស៊ែបៃហ្សង់ បានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួននៅ Nagorny-Karabakh។ ប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (ICERD)។ យុទ្ធនាការអូសបន្លាយមួយថ្ងៃនេះបានបណ្តាលប្រជាជនដើមកំណើតអាមេនីនៅទីនេះជម្លៀសខ្លួន ដែលភាគច្រើនបានទៅប្រទេសអាមេនី។ ការកាត់ក្តីកាលពីម្សិលមិញក៏ជាជំនុំជំរះចុងក្រោយបំផុតនៅក្នុងការប្រយុទ្ធផ្លូវច្បាប់ដ៏យូរអង្វែងរវាងអាហ្សែបៃហ្សង់ និងអាមេនី។

អាមេនីបានដាក់ញត្តិ និងអំពាវនាវឱ្យ ICJ ចេញសេចក្តីសម្រេចដែលតម្រូវឱ្យ អាស៊ែបៃហ្សង់ដកបុគ្គលិកយោធា និងអនុវត្តច្បាប់ទាំងអស់ចេញពីកន្លែងស៊ីវិលទាំងអស់នៅ Nagorny-Karabakh។ ប្រទេសនេះក៏បានអំពាវនាវដល់ ICJ ឱ្យធានាថាអាស៊ែបៃហ្សង់ ជៀសវាងសកម្មភាពណាមួយដែលនឹងធ្វើឱ្យប្រជាជននៅសេសសល់ដែលមានដើមកំណើតអាមេនីត្រូវចាកចេញ និងធានាការវិលត្រឡប់ប្រកបដោយសុវត្ថិភាពនៃជនភៀសខ្លួនពីមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ