តុលាការវ៉េណេស៊ុយអេឡា ទាមទារឲ្យដកអភ័យឯកសិទ្ធរបស់មេដឹកនាំបក្សប្រឆាំងលោក Juan Guaido

(VOVWORLD) - នាថ្ងៃទី ១ ខែមេសា តុលាការយុត្តិធម៌កំពូលរបស់វេណេហ្សុយអេឡា (TSJ) បានស្នើឱ្យរដ្ឋសភាអាស្រ័យរដ្ឋធម្មនុញប្រទេសនេះ ដកអភ័យឯកសិទ្ធរបស់មេដឹកនាំបក្សប្រឆាំង លោក Juan Guaido ដែលជាប្រធានរដ្ឋសភា (ដោយបក្សប្រឆាំងគ្រប់គ្រង)  ប៉ុន្តែស្ថាប័ននីតិប្បញ្ញត្តិនេះបានប្រកាសបញ្ឈប់រាល់សកម្មភាព ដោយសារការរំលោភបំពានលើរដ្ឋធម្មនុញ្ញវេណេហ្សុយអេឡានាឆ្នាំ២០១៧ ។
តុលាការវ៉េណេស៊ុយអេឡា ទាមទារឲ្យដកអភ័យឯកសិទ្ធរបស់មេដឹកនាំបក្សប្រឆាំងលោក Juan Guaido - ảnh 1 តុលាការវ៉េណេស៊ុយអេឡាទាមទារឲ្យដកអភ័យឯកសិទ្ធរបស់មេដឹកនាំបក្សប្រឆាំង លោក Juan Guaido

ប្រធាន TSJ លោក Maikel Moreno បានឲ្យដឹងថា លោកមានឯកសារជាផ្លូវការដាក់ជូនទៅរដ្ឋសភាអាស្រ័យរដ្ឋធម្មនុញ្ញ ដើម្បីទុកឲ្យស្ថាប័ននេះអនុវត្តរាល់បែបបទដកអភ័យឯកសិទ្ធរបស់លោក Juan Guaido ស្របតាមនីតិវិធី ពីព្រោះថាលោក Juan Guaido បានរំលោភបំពានលើដីការបស់តុលាការស្តីពីការហាមឃាត់ពុំឲ្យចាកចេញពីប្រទេសកាលពីចុងខែកុម្ភៈ នៅក្នុងអំឡុងពេលធ្វើការស៊ើបអង្កេតចំពោះការចោទប្រកាន់ពីបទរំលោភបំពានលើនីតិប្រតិបត្តិ។ គួរបញ្ជាក់ថា ស្ថានការណ៍នយោបាយ-សង្គមវេណេហ្ស៊ុយអេឡាកំពុងតែទទួលរងនូវភាពតានតឹងជាច្រើន បន្ទាប់ពីមេដឹកនាំបក្សប្រឆាំង លោក Juan Guaido បានប្រកាសខ្លួនជា "ប្រធានាធិបតីបណ្តោះអាសន្ន"របស់ប្រទេសនេះនាថ្ងៃទី ២៣ ខែមករាកន្លងទៅ។ ប្រធានាធិបតីកាន់អំណាចវេណេហ្ស៊ុយអេឡាលោក Nicolas Maduro បានឲ្យដឹងថានេះគឺជាឧបាយកលមួយនៃការធ្វើរដ្ឋប្រហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ