តុលាការអាមេរិកបន្តពិចារណាលើក្រឹត្យស្ដីពីការហាមឃាត់ចូលក្នុងប្រទេស

(VOVWORLD) - ការប្រយុទ្ធខាងគតិយុត្តទាក់ទិនដល់ក្រឹត្យស្ដីអំពីការហាមឃាត់ ចូលក្នុងអាមេរិករបស់ប្រធានាធិបតីលោក Donald Trump បន្តឡើងកំដៅ នៅ ពេលតុលាការឧទ្ធរណ៍ទី៩ បើកសវនាការអំពីឯកសារដែលត្រូវបានតុលាការ ច្រានចោល២លើកតាំងពីខែមករាកន្លងទៅនេះ។
តុលាការអាមេរិកបន្តពិចារណាលើក្រឹត្យស្ដីពីការហាមឃាត់ចូលក្នុងប្រទេស - ảnh 1កម្លាំងសន្តិសុខយាមនៅខាងក្រៅអគារដែលប្រព្រឹត្តទៅតុលាការឧទ្ធរណ៍នាថ្ងៃទី១៥ ឧសភា (រូបថត៖AFP/TTXVN) 

(VOVworld) - ការប្រយុទ្ធខាងគតិយុត្តទាក់ទិនដល់ក្រឹត្យស្ដីអំពីការហាមឃាត់ ចូលក្នុងអាមេរិករបស់ប្រធានាធិបតីលោក Donald Trump បន្តឡើងកំដៅ នៅ ពេលតុលាការឧទ្ធរណ៍ទី៩ បើកសវនាការអំពីឯកសារដែលត្រូវបានតុលាការ ច្រានចោល២លើកតាំងពីខែមករាកន្លងទៅនេះ។តុលាការឧទ្ធរណ៍នេះប្រព្រឹត្តទៅនាថ្ងៃទី១៥ ឧសភា នៅទីក្រុង Seattle ក្នុងនោះក្រុមប្រឹក្សារួមមានចៅក្រមចំនួន៣ រូបបានធ្វើការសួរដេញដោលលោក Jeffrey Wall អគ្គមេធាវីអាមេរិក ដើម្បីពិចារ ណាលើលក្ខណៈស្របច្បាប់របស់ក្រឹត្យពោលខាងលើ។នៅទីនេះ លោក Wall បានអះអាងថា គោលដៅនៃក្រឹត្យហាមឃាត់ការចូលក្នុងអាមេរិកធ្វើវិសោធនកម្ម ដែលត្រូវបានប្រធានាធិបតីលោក Trump ចុះហត្ថលេខាកាលពីថ្ងៃទី៦ មិនា កន្លង ទៅ មិនសំដៅប្រឆាំងនឹងជនអ៊ីស្លាមនោះឡើយ។ប៉ុន្តែ ក្រុមចៅក្រមបានសំដែង ការមន្ទិលសង្ស័យអំពីការបកស្រាយនេះ។ចៅក្រម Ronald Gould ចាត់ទុកថា ប្រធានាធិបតីលោក Trump បានយកលេសធានាសន្តិសុខជាតិដើម្បីចេញផ្សាយ ក្រឹត្យប្រឆាំងនឹងជនអ៊ីស្លាម។ក្រោយរយៈពេល១ម៉ោងធ្វើការសួរដេញដោល សវនាការបានបញ្ចប់ដោយគ្មានសេចក្ដីសំរេចណាត្រូវបាននាំចេញឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ