តុលាការអាមេរិកផ្តន្ទាទោសជនល្មើសក្នុងការវាយប្រហារការប្រណាំងម៉ារ៉ាតុង Boston
|
Dzhokhar Tsarnaev (រូបថតៈ inquisitr.com) |
(VOVworld)-ក្រោយរយៈពេល១៦ថ្ងៃស្តាប់ចំលើយរបស់សាក្សីចំនួន៩២ នាក់ និង
ចំណាយរយៈពេល១១ម៉ោងសម្រាប់ការវាយតម្លៃដំណើរការបណ្តឹងនិងការពារ
នាថ្ងៃទី៨មេសា ក្រុមចៅក្រមវិនិច័្ឆយសហរដ្ឋអាមេរិកនៅទីក្រុង Boston បានចេញ សាលក្រមដោយផ្តន្ទាទោសមុខសញ្ញាអន្តោប្រវេសន៍មានដើមកំណើត Chechnya,
Dzhokhar Tsarnaev អាយុ២១ឆ្នាំ ដោយបទវាយប្រហារដោយ គ្រាប់បែក ទៅលើ
ការប្រណាំងម៉ារ៉ាតុង នាថ្ងៃទី១៥មេសា ឆ្នាំ២០១៣ នៅទីក្រុង Boston បណ្តាលឲ្យ
មនុស្សចំនួន៣នាក់ត្រូវស្លាប់ និង២៦៤នាក់ផ្សេងទៀតរង របួស។ តាមសេចក្តីជូន
ដំណឹងពីក្រុមចៅក្រមវិនិច័្ឆយថា Tsarnaev ត្រូវផ្តន្ទាទោសលើ ឧក្រិដ្ឋកម្មចំនួន៣០ ក្នុងនោះឧក្រិដ្ឋកម្មចំនួន១៧អាច នាំឱ្យមានទោសប្រហារជីវិតដែរ៕