តុលាការអ៊ីរ៉ាក់ចេញសាលក្រមសំដៅរាំងស្កាត់ការបោះប្រជាមតិទាមទាឯករាជ្យ
(VOVWORLD) - នាថ្ងៃទី ៦ វិច្ឆិកា តុលាការកំពូលអ៊ីរ៉ាក់បានចេញសាលក្រមថា៖ គ្មាន តំបន់ឬខេត្តណាមួយដែលផ្តាច់ខ្លួនចេញពីប្រទេសនេះឡើយ។
តុលាការអ៊ីរ៉ាក់ចេញសាលក្រមសំដៅរាំងស្កាត់ការបោះប្រជាមតិទាមទាឯករាជ្យ |
(VOVworld) – នាថ្ងៃទី ៦ វិច្ឆិកា តុលាការកំពូលអ៊ីរ៉ាក់បានចេញសាលក្រមថា៖ គ្មាន តំបន់ឬខេត្តណាមួយដែលផ្តាច់ខ្លួនចេញពីប្រទេសនេះឡើយ។ កាយវិការពោលខាងលើត្រូវបាននាំចេញសំដៅពង្រឹងសិទ្ធិអំណាចមជ្ឈឹមក្នុងការរាំងស្កាត់ការបោះប្រជាមតិទាមទាឯករាជ្យកើតមានឡើងដូចការបោះប្រជាមតិនៅតំបន់ស្វយ័តជន Kurd ប៉ែកខាង ជើងអ៊ីរ៉ាក់នាខែកញ្ញានាពេលកន្លងទៅ។ អ្នកនាំពាក្យនៃតុលាការកំពូលបានឲ្យដឹងថា៖ មុននេះ រដ្ឋអំណាច Baghdad បានដាក់ពាក្យសំណូមពរដល់ស្ថាប័នច្បាប់នេះដើម្បីបញ្ឈប់ការពន្យល់ខុសឆ្គងរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់ព្រមទាំងពង្រឹងឯកភាពប្រទេសជាតិ។ នាថ្ងៃដដែល នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al-Abadi បានបញ្ជាក់ថា៖ ទង្វើរបស់ តុលាការកំពូលអ៊ីរ៉ាក់បានបញ្ចប់ទាំងស្រុងផែនការផ្តាច់ខ្លួនពីអ៊ីរ៉ាក់របស់ជន Kurd ព្រមទាំង អំពាវនាវឲ្យតំបន់នេះប្រតិបត្តិតាមសាលក្រមរបស់តុលាការ៕