តុលាការអេហ្ស៊ីបកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតចំពោះសមាជិកអង្គការភាតរៈឥស្លាមចំនួន២៣នាក់

តុលាការអេហ្ស៊ីបកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតចំពោះសមាជិកអង្គការភាតរៈឥស្លាមចំនួន២៣នាក់ - ảnh 1
តុលាការអេហ្ស៊ីបកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតចំពោះសមាជិកអង្គការភាតរៈឥស្លាមចំនួន២៣នាក់ (congly.com.vn)

        Vovworld-នាថ្ងៃទី២២មិនាតុលាការព្រហ្មទ័ណ្ឌអេហ្ស៊ីបបានកាត់ទោសជាប់
ពន្ធនាគារអស់​មួយជីវិតចំពោះសមាជិកអង្គការភាតរៈឥស្លាម (MB) ចំនួន២៣
នាក់។​ ជនជាប់​ចោទក្នុងនោះមានសមាជិក២នាក់នៃការិយាល័យប្រដៅសាសនា
ជាស្ថាប័ន​នីតិប្រតិបត្តិខ្ពស់បំផុតរបស់ MB ពីបទសម្លាប់ជនស៊ីវិល៤នាក់មាន
ឧបាយកល​សម្លាប់មនុស្សញុះញ៉ង់បង្កអុកឡុករៀបចំបាតុកម្មខុសច្បាប់ជាដើម។

        ការធ្វើរដ្ឋប្រហារផ្ដួលរំលំប្រធានាធិបតី Mohamed Morsi នាថ្ងៃទី៣កក្កដាឆ្នាំ
២០១៣បានធ្វើឲ្យបាតុកម្មជាច្រើននិងការប៉ះទង្កិច​ហឹង្សាបង្ហូឈាមបានផ្ទុកឡើង។
នាថ្ងៃទី១៤សីហាឆ្នាំ២០១៣កំលាំងសន្តិសុខអេហ្ស៊ីបបានប្រើ​ប្រាស់អំពើរហឹង្សា
រំសាយការធ្វើបាតុកម្មពោលខាងលើធ្វើឲ្យមនុស្សរាប់ពាន់នាក់រងរបួស។ នាចុងខែ
វិច្ឆិកាឆ្នាំ២០១៤ គណៈកម្មការស៊ើបអង្កេតឯករាជ្យបង្កើតដោយ​រដ្ឋអំណាចអេហ្ស៊ីប
បង្កើតបានប្រកាសរបាយការណ៍មួយដោយបញ្ជាក់មនុស្សចំនួន៦១៥នាក់ត្រូវស្លាប់
និង១៦៤៨នាក់រងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ