តាលីបង់បង្ខំអង្គការក្រៅរដ្ឋាភិបាលមិនអនុញ្ញាតឲ្យស្ត្រីធ្វើការ

(VOVWORLD) - សំណើនេះត្រូវបានធ្វើឡើង មិនដល់មួយសប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សារបស់ប្រទេសនេះបានហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានមិនឱ្យចូលរៀននៅសកលវិទ្យាល័យដែលបង្កឱ្យមានការខឹងសម្បារលើទូទាំងពិភពលោក។

តាលីបង់បង្ខំអង្គការក្រៅរដ្ឋាភិបាលមិនអនុញ្ញាតឲ្យស្ត្រីធ្វើការ - ảnh 1ស្ត្រីអាហ្គានីស្ថាននៅរដ្ឋធានីកាប៊ុល។ (រូបថត៖ Ảnh: AFP/TTXVN)

ក្រសួងសេដ្ឋកិច្ចអាហ្វហ្គានីស្ថានកាលពីថ្ងៃទី២៤ ខែធ្នូ បានផ្ញើសេចក្តីជូនដំណឹងដល់អង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដោយស្នើឱ្យអង្គការទាំងអស់នេះមិនអនុញ្ញាតឱ្យស្ត្រីធ្វើការដោយសារទាក់ទងនឹង "ការត្អូញត្អែរយ៉ាងខ្លាំងអំពីការមិនប្រតិបត្តិតាមបទប្បញ្ញត្តិពាក់កន្សែងរបស់ឥស្លាមក៏ដូចជាគោលការណ៍និងបទប្បញ្ញត្តិផ្សេងទៀតទាក់ទងនឹងការងាររបស់ស្ត្រីនៅក្នុងអង្គការជាតិនិងអន្តរ ជាតិ”។ សំណើនេះត្រូវបានធ្វើឡើង មិនដល់មួយសប្តាហ៍បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងឧត្តមសិក្សារបស់ប្រទេសនេះបានហាមឃាត់ស្ត្រីអាហ្វហ្គានីស្ថានមិនឱ្យចូលរៀននៅសកលវិទ្យាល័យដែលបង្កឱ្យមានការខឹងសម្បារលើទូទាំងពិភពលោក។

ចាប់តាំងពីឡើងកាន់អំណាចនៅអាហ្វហ្គានីស្ថានកាលពីខែសីហាឆ្នាំមុន កម្លាំងអ៊ីស្លាមដែលគាំទ្រមាគ៌ាដ៏តឹងតែងនេះ បានដាក់កំហិតយ៉ាងខ្លាំងលើស្ត្រី។ ការសម្រេចចិត្តរបស់កម្លាំងកាន់អំណាចតាលីបង់បានធ្វើឲ្យក្រុមនយោបាយជាច្រើននៅអាហ្វហ្គានីស្ថានខឹងសម្បារ និងប្រទេសឥស្លាមមួយចំនួនក្នុងតំបន់ និងក្រៅតំបន់មិនពេញចិត្តនោះឡើយ។ អារ៉ាប៊ីសាអូឌីត តួកគី អេមីរ៉ាត់អារ៉ាប់រួម (UAE) និងកាតា បានថ្កោលទោសគោលនយោបាយរបស់តាលីបង់។ ក្នុងពេលជាមួយគ្នានោះ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនបានព្រមានថា ក្រុមតាលីបង់នឹងទទួលរងផលវិបាកបន្ថែមទៀតនៅពេលរឹតបន្តឹងការគ្រប់គ្រងសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ