តាលីបង់អំពាវនាវឱ្យកងកម្លាំងចាស់រួមបញ្ចូលគ្នាជាមួយរបបថ្មី
(VOVWORLD) - ថ្លែងទៅកាន់អ្នកយកព័ត៌មាន អ្នកនាំពាក្យ Zabihullah Akhundazada បានអំពាវនាវឱ្យសមាជិកកងកម្លាំងអាហ្វហ្គានីស្ថានចាស់ៗ សម្របសម្រួលជាមួយរបបថ្មី។
នៅក្នុងសេចក្តីប្រកាសថ្មីបំផុតនៅថ្ងៃទី ៦ ខែកញ្ញា អ្នកនាំពាក្យតាលីបង់ លោក Zabihullah Mujahid បានឲ្យដឹងថា រដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាននឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ ហើយបច្ចុប្បន្នមានបញ្ហាបច្ចេកទេសតិចតួចប៉ុណ្ណោះដែលទាក់ទងទៅនឹងដំណើរការបង្កើតរដ្ឋាភិបាលនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាន អ្នកនាំពាក្យ Zabihullah Akhundazada បានអំពាវនាវឱ្យសមាជិកកងកម្លាំងអាហ្វហ្គានីស្ថានចាស់ៗ រួមបញ្ចូលគ្នាជាមួយរបបថ្មី។ លោក Zabihullah Mujahid បានបន្ថែមថា មេដឹកនាំកំពូលតាលីបង់លោក Haibatullah Akhundazada នឹងលេចមុខជាសាធារណៈក្នុងពេលឆាប់ៗនេះ។ អ្នកនាំពាក្យតាលីបង់រូបនេះក៏បានព្រមានដែរថារាល់ការបះបោរប្រឆាំងក្រុមតាលីបង់នឹងជួបផលវិបាកធ្ងន់ធ្ងរ៕