តំលៃប្រាក់វិនិយោគរបស់ជប៉ុននៅវៀតណាមទទួលបាន៣៦,៥ពាន់លានដុល្លារអាមេរិក
(VOVworld) - លោក Shimon Tokuyama ប្រធានគណៈកម្មាធិការវេទិការអាជីវកម្ម
សមាគមអង្គភាពអាជីវកម្មជប៉ុននៅវៀតណាមបានឲ្យដឹងថា គិតមកដល់ខែតុលា
ឆ្នាំ២០១៤ ទុនវិនិយោគសរុបដោយផ្ទាល់របស់ជប៉ុនចូលក្នុងវៀតណាមដែលត្រូវ
បានរដ្ឋាភិបាលសច្ចានុម័តគឺទទួលបាន៣៦,៥ពាន់លានដុល្លារអាមេរិកឈរលំដាប់
ថ្នាក់ទី១ក្នុងចំណោមប្រទេសនិងតំបន់ដែនដីដែលកំពុងវិនិយោគនៅវៀតណាម។
លោក Shimon Tokuyama បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់រដ្ឋាភិបាល
ក្នុងការសម្រួលនិងកែលំអរច្បាប់ស្ដីពីអង្គភាពអាជីវកម្មនិងច្បាប់ស្ដីពីការវិនិយោគ
ទុនសំដៅលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ។តាមលោក Shimon ថា ដើម្បី
ត្រៀមរៀបចំឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) នាពេលខាងមុខ ការអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ ត្រូវការជំរុញខ្លាំងថែមទៀត។ដើម្បីអភិវឌ្ឍន៍ជា
រួមនូវវិស័យឧស្សាហកម្មឧបត្ថម្ភ វៀតណាមត្រូវផ្ដល់អាទិភាពសំរាប់ការអភិវឌ្ឍន៍
អង្គភាពអាជីវកម្មតូចនិងមធ្យមដែល មានយថាទស្សន៍នៅតំបន់៕