តំលៃប្រេងលើពិភពលោកបានកើនឡើងក្នុងថ្ងៃទី៣ជាបន្តបន្ទាប់

តំលៃប្រេងលើពិភពលោកបានកើនឡើងក្នុងថ្ងៃទី៣ជាបន្តបន្ទាប់ - ảnh 1
តំលៃប្រេងលើពិភពលោកបានកើនឡើងក្នុងថ្ងៃទី៣ជាបន្តបន្ទាប់ (TTVH)

        Vovworld-នាថ្ងៃទី៣កុម្ភៈ បញ្ចប់រយៈពេលផ្លាស់ប្តូរពាណិជ្ជកម្មនៅ​កន្លែង​
ផ្លាស់ប្តូរពាណិជ្ជកម្ម New York (អាមេរិក) តំលៃប្រេងឆៅប្រគល់ខែមិនាឆ្នាំ​២០១៥​
បាន​កើនឡើង៣,៤៨ដុល្លារអាមេរិកឡើងដល់៥៣,០៥ដុល្លារអាមេរិកក្នុង​មួយ​ធុង
នៅកន្លែងផ្លាស់ប្តូរពាណិជ្ជកម្មក្រុងឡុង(អង់គ្លេស) តំលៃប្រេង Brent សមុទ្រខាង
ជើងដែលប្រគល់ក្នុងដំណាក់កាលដូចគ្នាបានកើនឡើង៣,១៦ដុល្លារអាមេរិកឡើង
ដល់៥៧,៩១ដុល្លារអាមេរិកក្នុងមួយធុង។ នេះជាកំរិតតំលៃខ្ពស់​បំផុត​គិតតាំងពី
ដំណាក់កាលតំលៃប្រេងបានធ្លាក់ដល់៤៤ដុល្លារអាមេរិកក្នុង​មួយធុងនាថ្ងៃទី២៨
មករាកន្លងទៅ។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ការដែល​ក្រុមហ៊ុននិងសម្ព័ន្ធ
ក្រុមហ៊ុនធំៗដូចជា BP និង BG បានកាត់បន្ថយយ៉ាង​ខ្លាំង​ការវិនិយោគដែលធ្វើឲ្យ
ប្រភពផ្គត់ផ្គងត្រូវថយចុះនិងការដែលប្រាក់ដុល្លារ​អាមេរិកបង្កើនតំលៃគឺជាមូលហេតុ
ដែលធ្វើឲ្យតំលៃប្រេងបានស្ដារឡើងវិញ ប៉ុន្តែ​ស្ថានភាពនេះអាចមិនអូសបន្លាយបាន
យូរឡើយពីព្រោះទីផ្សារនៅតែសម្បូរប្រភព​ផ្គត់ផ្គង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ