ថៃ៖ការបោះឆ្នោតសកឆាប់បំផុតគឺខែកក្កដាខាងមុខ
|
ភាគី "អាវក្រហម"គាំទ្រនាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra នៅទីក្រុងបាងកកនាថ្ងៃទី៦មេសា (រូបថតៈAFP/TTXVN ) |
(VOVworld)-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ថៃ(EC)នាថ្ងៃទី២២ មេសាបានជូនដំណឹងថា ការបោះឆ្នោតសកលថ្មីរបស់ថៃនឹងប្រព្រឹត្តទៅយ៉ាងឆាប់ បំផុតគឺខែកក្កដាខាងមុខ។ អគ្គលេខាធិការ EC លោក Puchong Nuchavong ឲ្យ ដឹងថា ក្នុងកិច្ចចរចារជាមួយគណៈបក្សនយោបាយចំនួន៥៣ក្នុងថ្ងៃដដែល EC បានស្នើរ
ពេលវេលារៀបចំការបោះឆ្នោតសកលថ្មីគឺថ្ងៃទី ២០កក្កដា ថ្ងៃទី ១៧ សីហា ឬថ្ងៃ
ទី១៤កញ្ញា ព្រមទាំងសន្យាថា នឹងពិភាក្សាអំពីថ្ងៃបោះឆ្នោតជាមួយ រដ្ឋអំណាច
បណ្តោះអាសន្នរបស់លោកស្រីនាយករដ្ឋមន្រ្តី Yingluck Shinawatra។
ក៏ក្នុងថ្ងៃទី២២មេសា ក្នុងកិច្ចចរចាររៀបចំដោយ ECរវាងរដ្ឋាភិបាលថៃជាមួយ
ភាគីប្រឆាំង ស្តីអំពីផែនការបោះឆ្នោតបានបញ្ចប់ ហើយមិនទទួលបាន ចំណុច
លោតផ្លោះណាមួយឡើយ ដោយសារគណៈបក្សប្រជាធិបតេយ្យមិន ចូលរួម។
ចំពោះមុខកិច្ចប្រជុំ គណៈបក្ស Puea ថៃ (គណៈបក្សដើម្បីប្រទេសថៃ) របស់
លោកស្រី Yingluck បានរិះគន់ដោយពេញទំហឹង ចំពោះ “ឧបាយកល” បំផ្លាញ់ការ
បោះឆ្នោតរបស់ភាគីប្រឆាំងផងដែរ៕