ថ្ងៃទី៣១ ខែមីនា៖ ចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីនៅវៀតណាមថយចុះមកត្រឹមជាង៨០ពាន់ករណី

(VOVWORLD) - បច្ចុប្បន្ននេះ ចំនួនករណីដែលត្រូវបានព្យាបាលជាសះស្បើយសរុបមានចំនួន ៧.៥១៩.០១៣ ករណី។
គិតចាប់ពីម៉ោង ៤រសៀល ថ្ងៃទី ៣០ ខែមីនា ដល់ម៉ោង ៤ រសៀល ថ្ងៃទី ៣១ ខែមីនា ប្រព័ន្ធគ្រប់គ្រងករណីកូវីដ-១៩ នៃក្រសួងសុខាភិបាលវៀតណាម បានកត់ត្រាអ្នកឆ្លងថ្មីចំនួន ៨០.៨៣៨ នាក់ (ធ្លាក់ចុះ ៤.៩៣២ ករណី បើប្រៀបធៀបនឹងថ្ងៃមុន) នៅតាមខេត្តក្រុងចំនួន ៦២។
ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងចំនួនជាង៩,៥លាននាក់ ជាប់ចំណាត់ថ្នាក់ទី ១២ ក្នុងចំណោមប្រទេសនិងដែនដីចំនួន ២២៧។
បច្ចុប្បន្ននេះ ចំនួនករណីដែលត្រូវបានព្យាបាលជាសះស្បើយសរុបមានចំនួន ៧.៥១៩.០១៣ ករណី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ