ថ្ងៃទី ១៧ ខែសីហា វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីៗ ចំនួន ៩.៦០៥ ករណី

(VOVWORLD) - នៅទីក្រុងហូជីមិញមានចំនួន ៣.៥៥៩ ករណី, ខេត្ត Binh Duong ចំនួន ៣.៣៣២ ករណី និងទីក្រុងហាណូយមានចំនួន ៦១ ករណី។ រហូតមកដល់ពេលនេះ វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ២៩៣.៣០១ នាក់។

ថ្ងៃទី ១៧ ខែសីហា វៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីៗ ចំនួន ៩.៦០៥ ករណី - ảnh 1ការធ្វើតេស្តកូវីដ -១៩ នៅក្នុងសហគមន៍នៅខេត្ត Hau Giang (រូបថត៖ VOV)

គិតត្រឹមម៉ោង ១៨ ថ្ងៃទី ១៦ ខែសីហា រហូតដល់ម៉ោង ១៨ ថ្ងៃទី ១៧ ខែសីហា វៀតណាមបានកត់ត្រាករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ ចំនួន ៩.៦០៥ ករណី ក្នុងនោះករណីចំនួន ១០ ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងនៅក្នុងស្រុក។ នៅទីក្រុងហូជីមិញមានចំនួន ៣.៥៥៩ ករណី, ខេត្ត Binh Duong ចំនួន ៣.៣៣២ ករណី និងទីក្រុងហាណូយមានចំនួន ៦១ ករណី។ រហូតមកដល់ពេលនេះ វៀតណាមមានអ្នកឆ្លងកូវីដ ១៩ ចំនួន ២៩៣.៣០១ នាក់។

នៅថ្ងៃដដែលនោះ អ្នកជំងឺចំនួន ៤.៣៣១ នាក់ត្រូវបានប្រកាសជាសះស្បើយដែលធ្វើឱ្យចំនួនករណីព្យាបាលជាសះស្បើយសរុបមានដល់ ១១១.៣០៨ នាក់។ នៅក្នុងថ្ងៃនេះ  អនុគណៈកម្មការព្យាបាលនៃគណៈកម្មាធិការជាតិគ្រប់គ្រងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ បានរាយការណ៍ថា មានអ្នកជំងឺស្លាប់ចំនួន ៣៣១ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ