ថ្ងៃទី ២ កញ្ញា តាមរយៈក្រសែភ្នែករបស់មិត្តភ័ក្តអន្តរជាតិ
|
ថ្ងៃទី ២ កញ្ញា តាមរយៈក្រសែភ្នែករបស់មិត្តភ័ក្តអន្តរជាតិ (Image: VNA) |
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៧០ ទិវាបដិវត្តន៍ខែ
សីហានិងទិវាបុណ្យជាតិទី ២ កញ្ញា អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន
វៀតណាមប្រចាំនៅឡាវបានសម្ភាសជាមួយបណ្ឌិតសាស្ត្រាចារ្យ លោក
Chaleune Yiapaoheu ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមចំណុះរដ្ឋសភាឡាវស្តី
អំពីការចាប់បដិសន្ធិរបស់រដ្ឋវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋនាឆ្នាំ
១៩៤៥ ឥទ្ធិពលនៃព្រឹត្តការណ៍នេះចំពោះបដិវត្តន៍នៅឡាវ ក៏ដូចជា សមិទ្ធិ
ដែល វៀតណាមទទួលបានក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកយ៉ាងដូចប្តេច។
សាស្ត្រាចារ្យ Chaleune Yiapaoheu បានសង្កត់ធ្ងន់ថា៖ ការចាប់បដិសន្ធិរដ្ឋ
វៀតណាមប្រជាធិបតេយ្យសាធារណៈនាថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៤៥ បានបើក
ចេញសករាជ្យថ្មីសំរាប់ចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនវៀតណាមឡាវ
និងកម្ពុជា។ ព្រឹត្តិការណ៍នេះបានបង្កលក្ខណៈងាយស្រួលសំរាប់ការដណ្តើម
ឯករាជ្យរបស់ប្រជាពលរដ្ឋឡាវនាថ្ងៃទី ១០ ធ្នូ ឆ្នាំ ១៩៤៥ ក៏ដូចជា របស់ប្រ
ជាពលរដ្ឋកម្ពុជា។ ព្រឹត្តិការណ៍នេះគឺជារបត់នយោបាយប្រវត្តិសាស្ត្រមិន
ត្រឹមតែក្នុងតំបន់អាស៊ីគ្នេយ៍ប៉ុណ្ណោះទេថែមទាំងលើ ពិភពលោកទៀតផង។
ស្តីអំពីសមិទ្ធិដែលវៀតណាមទទួលបានក្នុងរយៈពេល ៧០ ឆ្នាំកន្លងទៅ
លោក Chaleune Yiapaoheu បានចាត់ទុកថា៖ បន្ទាប់ពីប្រទេសវៀតណាម
ទទួលបានឯកភាពនាឆ្នាំ ១៩៧៥ រហូតមកដល់ពេលនេះ សាធារណៈរដ្ឋ
សង្គមនិយមវៀតណាមបាននិងកំពុងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។
វៀតណាមបានរូចពុតពីប្រទេសក្រីក្រមួយដែលត្រូវបានបំផ្លិចបំផ្លាញដ៏
ធ្ងន់ធ្ងរក្នុងសង្គ្រាមក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ជីវភាពរស់នៅលើ
គ្រប់ជ្រុងជ្រោយរបស់ប្រជាពលរដ្ឋត្រូវបានផ្លាស់ប្តូរទាំងស្រុងរូបភាពនិង
ឋានៈទីរបស់វៀតណាមក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិកាន់តែលើក
កំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្តោតទៅលើទំនាក់ទំនង សហប្រតិបត្តិការ
រវាងឡាវនិងវៀតណាម លោកបានសង្កត់ធ្ងន់ថា៖ គិតតាំងពី ពេលបក្សក
ម្មុយនិសឥណ្ឌូចិនត្រូវបានបង្កើត ប្រជាពលរដ្ឋវៀតណាមនិងឡាវ បាន
ប្រកៀកស្មាគាក្នុងបុព្វហេតុការពារនិងកសាងប្រទេសជាតិ។ នេះគឺជា
ទំនាក់ ទំនងពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស
ទាំងពីររដ្ឋទាំងពីរ និងប្រជាជនទាំងពីរដែលនឹងបន្តអភិវឌ្ឍន៍ឲ្យបាន
ខ្លាំងក្លាថែមទៀតនាពេលខាង មុខ៕