ថ្ងៃធ្វើការចុងក្រោយនៃសម័យប្រជុំវិសាមញ្ញលើកទី ២ រដ្ឋសភានីតិកាលទី ១៥
(VOVWORLD) - តាមកម្មវិធី នាថ្ងៃទី ៩ មករា នៅវិមានរដ្ឋសភា រដ្ឋធានីហាណូយ កិច្ចប្រជុំវិសាមញ្ញលើកទី ២ នៃរដ្ឋសភានីតិកាលតី ១៥ បានឈានចូលថ្ងៃធ្វើការចុងក្រោយ និងបិទសម័យប្រជុំ។
សម័យប្រជុំវិសាមញ្ញលើកទី ២ រដ្ឋសភានីតិកាលទី ១៥។ (រូបថត៖ qdnd.vn) |
តាមគម្រោង នៅសម័យបិទបញ្ចប់ រដ្ឋសភានឹងបោះឆ្នោតអនុម័តលើ៖ សេចក្តីសម្រេចចិត្តស្តីពីផែនការមេថ្នាក់ជាតិ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; ច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ (វិសោធនកម្ម); សេចក្តីសម្រេចស្តីពីការកែសម្រួលផែនការដើមទុនលើកម្ចី ឆ្នាំ ២០២២ នៃមូលដ្ឋាន បំពេញបន្ថែមគម្រោងថវិកាចំណាយប្រចាំឆ្នាំ២០២១ ជំនួយឥតសំណងបរទេស និងកែ សម្រួលគម្រោងថវិកាដែលមិនប្រើប្រាស់អស់របស់ឆ្នាំ ២០២១ នៃអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ។
មុនពេលបិទសម័យប្រជុំ រដ្ឋសភាបានពិភាក្សានៅសាលប្រជុំស្តីពីការកែសម្រួលផែនការផ្តល់ប្រាក់កម្ចីក្នុងមូលដ្ឋានឆ្នាំ ២០២២ បំពេញបន្ថែមគម្រោងថវិកាចំណាយប្រចាំឆ្នាំ ២០២១ ជំនួយឥតសំណង់បរទេស និងកែសម្រួលគម្រោងថវិកាដែលមិនប្រើប្រាស់អស់សម្រាប់ឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ។ បន្ទាប់មក រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបន្តអនុវត្តគោលនយោបាយមួយចំនួនក្នុងការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាត និងការអនុញ្ញាតឱ្យប្រើប្រាស់បន្ត វិញ្ញាបនបត្រចុះបញ្ជីចរាចរសម្រាប់ឱសថ និងគ្រឿងផ្សំឱសថ ដែលផុតកំណត់ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែមិនទាន់មានពន្យាដោយយោងតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីឱសថស្ថាន៕