ថ្ងៃធ្វើការដំបូងនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម លើកទី១០

(VOVWORLD) - ដោយប្រធានបទ “សាមគ្គីភាព ប្រជាធិបតេយ្យ នវានុវត្តន៍ និងអភិវឌ្ឍន៍” មហាសន្និបាតជាតិលើកទី ១០ នៃរណសិរ្សមាតុភូមិវៀតណាម អាណត្តិ ២០២៤ - ២០២៩ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ តុលា រហូតដល់ថ្ងៃទី ១៨ ខែតុលា នៅរដ្ឋធានីហាណូយ។ 
ថ្ងៃធ្វើការដំបូងនៃមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាម លើកទី១០  - ảnh 1សន្និសីទផ្តល់ព័ត៌មានអំពីមហាសន្និបាតជាតិលើកទី១០នៃរណសិរ្សមាតុភូមិវៀតណាម អាណត្តិ ២០២៤ - ២០២៩ (រូបថត៖ VOV)

មហាសន្និបាតនេះមានការចូលរួមពីគណៈប្រតិភូជិត ១៤០០នាក់ ដែលតំណាងឱ្យប្រជាជនគ្រប់មជ្ឈដ្ឋាន ក្រុមជនជាតិ សាសនា កងកម្លាំងប្រដាប់អាវុធ និងជនរួមជាតិវៀតណាមដែលកំពុងរស់នៅក្រៅប្រទេស។

នាព្រឹកថ្ងៃទី ១៦ តុលា គណៈប្រតិភូដែលចូលរួមមហាសន្និបាតបានចូលប្រាង្គតម្កល់សព គោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងអុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនៅវិថី Bac Son នៃទីក្រុងហាណូយ។ នារសៀលថ្ងៃទី១៦ ខែតុលា  គណៈប្រតិភូបានចូលរួមបើកការតាំងពិព័រណ៌បង្ហាញរូបភាពនៃផែនមហាសាមគ្គីជនជាតិទាំងមូល លទ្ធផលការងាររណសិរ្សសម្រាប់អាណត្តិ ២០១៩-២០២៤ និងចូលសម័យប្រជុំវគ្គដំបូង។

មហាសន្និបាតជាតិលើកទី១០ នៃរណសិរ្សមាតុភូមិវៀតណាមអាណត្តិ ២០២៤ - ២០២៩ នឹងអនុម័តរបាយការណ៍បូកសរុបរបស់គណៈកម្មាធិការមជ្ឈិមទី ៩ នៃរណសិរ្សមាតុភូមិវៀតណាម អាណត្តិឆ្នាំ ២០១៩ - ២០២៤ និងសកម្មភាពកម្មវិធីនៃអាណត្តិទី ១០ នៃរណសិរ្សមាតុភូមិវៀតណាមអាណត្តិ ២០២៤ - ២០២៩; អនុម័តលើសេចក្តីសម្រេចចិត្តនៃមហាសន្និបាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ