ថ្ងៃធ្វើការដំបូងនៃសន្និបាតលើកទី ៤ គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣
(VOVWORLD) - សន្និបាតលើកទី ៤ នៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១៣ បានបើកនាព្រឹកថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២១ នៅទីក្រុងហាណូយ។ នៅពេលព្រឹក៖ គណៈកម្មាធិការមជ្ឈឹមបក្សបានធ្វើការនៅ សាលប្រជុំ។
ទិដ្ឋភាពនៃអង្គសន្និបាត |
អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងពិធីបើក។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc តាងនាមការិយាល័យនយោបាយដឹកនាំកិច្ចប្រជុំនេះ។ គណៈកម្មាធិការមជ្ឈឹមបក្សបានចំណាយពេល ១ នាទីដើម្បីរំលឹកដល់វិញ្ជាណក្ខ័ន្ធ ជនរួមជាតិ កម្មាភិបាលនិងយុទ្ធជនដែលបានស្លាប់ក្នុងកំឡុងពេលមានជំងឺរាតត្បាត កូវីដ ១៩។
លោក Vo Van Thuong លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានតាងនាមការិយាល័យនយោបាយ បានជម្រាបជូនអំពីកម្មវិធីនៃសន្និបាតមជ្ឈឹមលើកទី ៤ របស់គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១៣នេះ។ បន្ទាប់មក គណៈកម្មាធិការមជ្ឈឹមបានពិភាក្សាលើរបាយការណ៍ស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២១; គម្រោងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២; វាយតម្លៃការអនុវត្តថវិការដ្ឋនៅឆ្នាំ ២០២១ និងគម្រោងថវិការដ្ឋនៅឆ្នាំ ២០២២; រាយការណ៍អំពីលទ្ធផលនៃការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នាពេលកន្លងមក ទស្សនៈវិស័យគោលនយោបាយ ភារកិច្ចនិងដំណោះស្រាយនាពេលខាងមុខ
នៅពេលរសៀល គណៈកម្មាធិការមជ្ឈិមបក្សបានបន្តធ្វើការតាមក្រុម ដោយពិភាក្សាលើបញ្ហាទាំងនេះ៕