|
ទិដ្ឋភាពនៃសម័យប្រជុំ |
(VOVworld)-នាថ្ងៃទី៣០ឧសភា រដ្ឋសភាវៀតណាមបានបន្តសម័យប្រជុំលើក
ទី៧ ដោយមានខ្លឹមសារសំខាន់ៗជាច្រើន។ នាពេលព្រឹក រដ្ឋសភាបានផ្ទៀងស្តាប់ របាយការណ៍ស្តីពីគំរោងច្បាប់រៀបចំរដ្ឋសភា (ធ្វើវិសោធនកម្ម)របាយការណ៍ ពិនិត្យបញ្ជាក់គំរោងច្បាប់រៀបចំរដ្ឋសភា (ធ្វើវិសោធនកម្ម) និងរបាយការណ៍
បំភ្លឺកែត្រូវពង្រាងច្បាប់គយ (ធ្វើវិសោធនកម្ម)។
នាពេលរសៀល រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីអំពីកម្មវិធី
កសាងច្បាប់ បទបញ្ញត្តិឆ្នាំ២០១៥។ រដ្ឋសភានឹងពិភាក្សាអំពីខ្លឹមសាមួយចំនួនដែល កំពុងមានការខ្វែងគំនិតនៃពង្រាងច្បាប់ការពារបរិស្ថាន (ធ្វើវិសោធនកម្ម)៕