ថ្ងៃនេះ បើកសម័យប្រជុំលើកទី១៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី១៥
(VOVWORLD) - បន្ថែមសម្រាប់កម្មវិធីគោលដៅជាតិកសាងជនបទថ្មី ដំណាក់កាល ២០២១-២០២៥; ការកែសម្រួលផែនការប្រាក់កម្ចីនៅឆ្នាំ ២០២២ របស់បណ្តាមូលដ្ឋាន។
សម័យប្រជុំលើកទី១៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ quochoi.vn) |
ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនាថ្ងៃនេះ (ថ្ងៃទី ២៨ ខែវិច្ឆិកា) នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា លើការបែងចែកទុនវិនិយោគអភិវឌ្ឍ ន៍ពីថវិកាមជ្ឈឹម សម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០២៥ ដែលជាកម្មវិធីចំនួនបីនៅសេសសល់នៃកម្មវិធីគោលដៅជាតិ និងបំពេញបន្ថែមទុនបរទេសបន្ថែមសម្រាប់កម្មវិធីគោលដៅជាតិកសាងជនបទថ្មី ដំណាក់កាល ២០២១-២០២៥; ការ កែសម្រួលផែនការប្រាក់កម្ចីនៅឆ្នាំ ២០២២ របស់បណ្តាមូលដ្ឋាន។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់យោបល់លើការបញ្ចប់សម័យប្រជុំរដ្ឋសភាលើកទី ៤ នីតិកាលទី១៥ និងការរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី២-សម័យប្រជុំលើកទី៥ នៃរដ្ឋសភានីតិកាល ទី១៥។
ក្នុងសម័យប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិយោបល់លើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលអាមេរិក អំពីលក្ខខណ្ឌនានាក្នុងការជួសជុល សាងសង់ និងថែទាំអគារដែលទាក់ទិនជាមួយអគារការទូត និងស្ថានកុងស៊ុលរបស់ភាគីទាំងពីរ៕