ថៃជឿជាក់ថាផ្នែកទេសចរណ៍នឹងបានស្តារឡើងវិញក្រោយពីការវាយប្រហារ

ថៃជឿជាក់ថាផ្នែកទេសចរណ៍នឹងបានស្តារឡើងវិញក្រោយពីការវាយប្រហារ - ảnh 1
ភ្ញៀវទេសចរណ៍នៅថៃ (រូបថត ៖ AFP)


(VOVworld)-នាថ្ងៃទី២៦សីហា រដ្ឋមន្ត្រីក្រសួងកីឡានិងទេសចរណ៍ថៃលោកស្រី
Kobkarn Wattanavrangkul បានសម្តែងក្តីជឿជាក់ថា ផ្នែកទេសចរណ៍នៃប្រទេស នេះនឹងបានស្តារឡើងវិញ ក្រោយពីការវាយប្រហារដោយគ្រាប់បែកនាថ្ងៃទី១៧
សីហា នៅវិហា Erawan ក្នុងក្រុងបាងកក បណ្តាលឲ្យមនុស្សចំនួន២០ នាក់ត្រូវ
ស្លាប់និងមនុស្ស១២០នាក់ផ្សេងទៀតរងរបួស។ ថ្លែងមតិក្នុងសន្និសីទ កាសែត
មួយ លោកស្រី Wattanavrangkul បានឲ្យដឹងថា រឿងរ៉ាវពោលខាងលើ ត្រឹមតែ
ជះឥទ្ធិពលដល់ផ្នែកទេសចរណ៍ថៃក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ហើយ បណ្តាទួរ
ទេសចរណ៍ទៅកាន់ថៃនិងចំនួនបន្ទប់បានកក់ទុកមុនដល់ចុងឆ្នាំនេះ នៅតែ
បានធានា។ នាបច្ចុប្បន្ន ស្ថានភាពសន្តិភាពត្រូវបានបង្កើនសំដៅធានា សុវត្ថិភាព
ក្នុងកម្រិតខ្ពស់បំផុតសម្រាប់ប្រជាជនថៃនិងភ្ញៀវទេសចរណ៍បរទេស ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ