ថៃជំរុញ RCEP ដើម្បីជ្រៀតចូលទីផ្សារពិភពលោក

(VOVWORLD) - អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Anucha Burapachaisri នៅថ្ងៃទី ១៥ ខែមិថុនា បានឲ្យដឹងថា នាយករដ្ឋមន្ត្រី Prayut Chan-o-cha កំពុងជំរុញការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដើម្បីបង្កើតឱកាសសម្រាប់សហគ្រិនថៃ ជ្រៀតចូលទីផ្សារពិភពលោក។ 

លោក Anucha Burapachaisri បានបញ្ជាក់ថា RCEP នឹងជួយប្រទេសថៃពង្រីកពាណិជ្ជកម្មជាមួយសមាជិកផ្សេងទៀត ហើយទន្ទឹមនឹងនោះបង្កើនឱកាសផ្សព្វផ្សាយនិងការងារសម្រាប់សហគ្រិននិងប្រជាពលរដ្ឋថៃ។

RCEP ត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន ត្រូវបានអនុវត្តយ៉ាងពេញលេញនៅក្នុងប្រទេសសមាជិកចំនួន ១៥ ដែលស្មើនឹងជាង ៣០% នៃចំនួនប្រជាជនពិភពលោក និងផលិតផលក្នុងស្រុកសរុប (GDP)។ សមាជិក RCEP រួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងនូវែលសេឡង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ