ថៃដំណើរការបោះឆ្នោតដោយក្តីបារម្ភ
|
មណ្ឌលបោះឆ្នោត១នៅថៃមុនពេលបើកទ្វា (រូបថតៈ Reuters) |
(VOVworld)-នាព្រឹកថ្ងៃទី ១កុម្ភៈ អ្នកបោះឆ្នោតថៃចាប់ផ្តើមទៅបោះឆ្នោត សកល ខណៈពេលដែលបាតុករប្រឆាំងរដ្ឋាភិបាលបង្កកៀបសង្កត់ធ្វើឲ្យមណ្ឌលបោះឆ្នោត
ចំនួន១០%ត្រូវបិទទ្វា។ នាយករដ្ឋមន្រ្តីបណ្តោះអាសន្នថៃលោក ស្រី Yingluck
Shinawatra បានទៅបោះឆ្នោតបន្ទាប់ពីមណ្ឌលបោះឆ្នោតនៅក្នុងសង្កាត់ដែល
លោកស្រី រស់នៅ។ ប៉ុន្តែ ប្រធានគណៈបក្សប្រជាធិបតេយ្យរបស់លោក Abbisit
Vejjajiva អះអាងថា នឹងមិនចូលរួមការបោះឆ្នោត។ ទោះជាយ៉ាងណាក្តី រដ្ឋាភិ
បាលជាបណ្តោះ អាសន្នរបស់ថៃបានប្រកាសថា ការបោះឆ្នោតប្រព្រឹត្តទៅត្រូវ
នឹងរដ្ឋធម្មនុញ្ញ។ តាមគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃថា មាន
មណ្ឌលបោះឆ្នោត ចំនួន៣៧៥កន្លែងនៅទូទាំងប្រទេសថៃបានបើកទ្វាទទួល
អ្នកបោះឆ្នោតចំនួន ៤៩លាននាក់មកបោះឆ្នោត។សន្តិសុខត្រូវបានបង្កើននៅ
បណ្ឌលបោះឆ្នោត ទាំងនេះ។ តាមគំរោង មណ្ឌលបោះឆ្នោតទាំងអស់នៅថៃ
នឹងបិទទ្វានៅវេលា ម៉ោង១៥ថ្ងៃទី២កុម្ភៈ នេះ (តាមម៉ោងតំបន់)៕