ថៃត្រៀមរៀបចំសម្រាប់ឆ្នាំ APEC ២០២២

(VOVWORLD) - នាយករដ្ឋមន្រ្តី លោក Prayut Chan-o-cha កាលពីដើមសប្តាហ៍នេះបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការជាតិស្តីពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២២ និងកិច្ចពាក់ព័ន្ធនានា។ 
ថៃត្រៀមរៀបចំសម្រាប់ឆ្នាំ APEC ២០២២ - ảnh 1ផ្លូវ Ratchadaphisek រដ្ឋធានីបាងកកប្រទេសថៃ (រូបថត៖ TTXVN)

រាជរដ្ឋាភិបាលថៃបានចាប់ផ្តើមត្រៀមរៀបចំសម្រាប់ឆ្នាំ APEC ឆ្នាំ ២០២២ ជាមួយនឹងការបង្កើតគណៈកម្មាធិការជាតិដឹកនាំដោយនាយករដ្ឋមន្រ្តីលោក Prayut Chan-o-cha ព្រមទាំងត្រៀមរៀបចំមូលដ្ឋានសំភារៈ ដើម្បីរៀបចំកិច្ចប្រជុំកំពូលនៃបណ្ដាខឿនសេដ្ឋកិច្ច APEC នៅដំណាច់ឆ្នាំប្រធាន។ នាយករដ្ឋមន្រ្តី លោក Prayut Chan-o-cha កាលពីដើមសប្តាហ៍នេះបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការជាតិស្តីពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២២ និងកិច្ចពាក់ព័ន្ធនានា។ តាមគម្រោង ថៃនឹងជំរុញបញ្ហាសំខាន់ៗចំនួន ៥ គឺជំរុញខ្លាំងពាណិជ្ជកម្ម វិនិយោគសេរី និងបើកជំហ; សង្គមឌីជីថល; សុខភាព និងសុខុមាលភាពល្អ; សន្តិសុខកសិកម្ម; និងកំណើនប្រកបដោយបរិយាប័ន្ន និងចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ