ថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីសំរាប់មុខសញ្ញាគោលនយោបាយ ជនក្រីក្រ

(VOVWORLD) - នៅទីនេះ លោក Le Son Hai ឲ្យដឹងថា បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិច ហើយមានបំណងថា ជនរួមជាតិជាជនជាតិភាគតិចខិតខំប្រឹងប្រែង ធ្វើផលិតកម្ម រួមចំណែកជួយឲ្យឃុំសំរេចបានគោលដៅខាងសេដ្ឋកិច្ចសង្គមកិច្ច សន្តិសុខការពារជាតិ។
ថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីសំរាប់មុខសញ្ញាគោលនយោបាយ ជនក្រីក្រ - ảnh 1លោក Le Son Hai  ជូនអំណោយនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះជនរួមជាតិជាជនជាតិភាគ តិចនៅឃុំ Phu My ស្រុក My Tu ខេត្ត Soc Trang (រូបថត៖ TTXVN)


 
នាថ្ងៃទី៥ កុម្ភៈ អនុរដ្ឋមន្រ្តីនិងជាអនុប្រធានគណៈកម្មាធិការជនជាតិវៀតណាមលោក Le Son Hai បានដឹកនាំក្រុមការងារទៅសាកសួរសុខទុក្ខ ជូនអំណោយនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះជនរួមជាតិជាជនជាតិភាគ តិចនៅឃុំ Phu My ស្រុក My Tu ខេត្ត Soc Trang។ នេះជាខេត្តក្រីក្រដែលមាន ចំនួនប្រជាជនជាង៩០%គឺជនជាតិខ្មែរ។ នៅទីនេះ លោក Le Son Hai ឲ្យដឹងថា បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិច ហើយមានបំណងថា ជនរួមជាតិជាជនជាតិភាគតិចខិតខំប្រឹងប្រែង ធ្វើផលិតកម្ម រួមចំណែកជួយឲ្យឃុំសំរេចបានគោលដៅខាងសេដ្ឋកិច្ចសង្គមកិច្ច សន្តិសុខការពារជាតិ។

នាថ្ងៃដដែល ក្រុមការងារមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ ដឹកនាំដោយលេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនលោក Le Quoc Phong បានទៅជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីបណ្ដាកម្មាភិបាល យុទ្ធជននៅប៉ូស្តិ៍ ការពារព្រំដែន Lac Quoi និងប៉ូស្តិ៍ការពារព្រំដែន Vinh Hoi Dong នៅខេត្ត An Giang។ នៅទីនេះ លោក Le Quoc Phong បានសំដែងគោលបំណងថា កម្មា ភិបាលនិងយុទ្ធជនការពារព្រំដែនទាំងអស់ជានិច្ចកាលរក្សារឹងមាំស្មារតី ការពារ សុខសន្តិភាពនៅតំបន់ព្រំដែនរបស់មាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ