ថែទាំ "បុណ្យតេតពោរពេញទៅដោយមនោសញ្ចេតនា ២០២២ " ជូនប្រ​ជាកសិករ​ក្ដីក្រ​នៅទីក្រុងហូជីមិញ

(VOVWORLD) - បន្ទាប់ពីពិធីបំផុស "បុណ្យតេតពោរពេញទៅដោយមនោសញ្ចេតនា និទាឃរដូវឆ្នាំ ២០២២" នោះ កម្មវិធីទទួលបានប្រាក់ជួយឧបត្ថម្ភជាង ១០,៤ ពាន់លានដុងពីបុគ្គល សហគ្រាសនៅភូមិសាស្ត្រទីក្រុង។
ថែទាំ កម្មវិធីសិល្បៈ "បុណ្យតេតពោរពេញទៅដោយមនោសញ្ចេតនា និទាឃរដូវឆ្នាំ ២០២២"

នាព្រឹកថ្ងៃទី ១១ មករា នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ "បុណ្យតេតពោរពេញទៅដោយមនោសញ្ចេតនា និទាឃរដូវឆ្នាំ ២០២២"។ កម្មវិធីនេះត្រូវបានប្រព្រឹត្តិទៅប្រចាំឆ្នាំ សំដៅកៀរគរការរួមកម្លាំងកាយចិត្តរបស់សហគមណ៍ ដើម្បីថែទាំបុណ្យតេតជូនក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារនៅខ្សែបន្ទាត់ក្រីក្រនៅភូមិសាស្ត្រទីក្រុង។

បន្ទាប់ពីពិធីបំផុស "បុណ្យតេតពោរពេញទៅដោយមនោសញ្ចេតនា និទាឃរដូវឆ្នាំ ២០២២" នោះ កម្មវិធីទទួលបានប្រាក់ជួយឧបត្ថម្ភជាង ១០,៤ ពាន់លានដុងពីបុគ្គល សហគ្រាសនៅភូមិសាស្ត្រទីក្រុង។ ថវិកាទាំងនេះនឹងជួយថែទាំសុខុមាលភាពសង្គមជូនក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារនៅខ្សែបន្ទាត់ក្រីក្រចំនួន ៣ ០០០ គ្រួផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ