ថ្នាក់ដឹកនាំកម្ពុជាទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម
|
ថ្នាក់ដឹកនាំកម្ពុជាទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាម (VOV) |
Vovworld-នាថ្ងៃទី៩មិថុនា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ
ហ៊ុនសែននិងប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិនបានទទួលជួបសន្ទនាជា
មួយគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក Le Hong
Anh សមាជិកការិយាល័យនយោបាយអចិន្ត្រៃយ៍គណៈលេខាដែលកំពុងបំពេញ
ទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០មិថុនា។ នៅ
បណ្ដាជំនួបសន្ទនា លោក Le Hong Anh បានអះអាងនូវគោលមាគ៌ាមុនក៏ដូចជា
ក្រោយរបស់វៀតណាមគឺជានិច្ចកាលគោរពនិងធ្វើអស់ពីកំលាំងកាយចិត្តរួមជា
មួយកម្ពុជារក្សាពង្រីកនិងបន្តបញ្ជូនសំរាប់ជំនាន់ក្រោយៗអំពីចំណងសាមគ្គីភាព
មិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-កម្ពុជា។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពបង្កើនការបញ្ជាណែនាំក្រសួង
ស្ថាប័នដំបន់អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមនិងកិច្ចព្រម
ព្រៀងនានាដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះបង្ក
លក្ខណៈងាយស្រួលនិងប្រព្រឹត្តជាមួយអណិកជនរបស់គ្នាក៏ដូចជាអណិកជន
ផ្សេងៗលើដែនដីខ្លួនលើស្មារតីទំនាក់ទំនងជិតខាងមិត្តភាពល្អប្រសើរគាំទ្រនិង
ជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិនិងដំបន់ជំរុញការដោះស្រាយ
ជំលោះដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិនិងកិច្ចសន្យាដំបន់។ ភាគីទាំងពីរ
ក៏ឯកភាពសហការត្រៀមរៀបចំល្អខ្លឹមសារនិងរៀបចំសម័យប្រជុំលើកទី១៤គណៈ
កម្មាធិការចំរុះអន្តររដ្ឋាភិបាលវៀតណាម-កម្ពុជាស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
វប្បធម៍អប់រំវិទ្យាសាស្ត្របច្ចេកទេស៕