ថ្នាក់ដឹកនាំកូរ៉េខាងជើងត្រួតពិនិត្យមើលការសាកល្បងអាវុធយុទ្ធនាការ
(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែមេសា តាមម៉ោងតំបន់វៀតណាម ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានផ្សាយថា ប្រទេសនេះបានធ្វើពិសោធន៍អាវុធមួយប្រភេទដែលមានមុខងារនាំផ្លូវយុទ្ធសាស្ត្រ។
ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong – Un |
ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong – Un បានត្រួតពិនិត្យមើលការធ្វើ ពិសោធន៍នេះ ហើយបានហៅថានេះគឺជា«ព្រឹត្តិការណ៍ដ៏ធំធេងបំផុត»ក្នុងដំណើរការលើកកម្កើងអំណាចយោធារបស់ប្រទេសជាតិ។ នេះគឺជាលើកដំបូងដែល លោក Kim Jong – Un ត្រួតពិនិត្យមើលការសាកល្បងអាវុធមួយចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០១៧ កន្លងទៅ។ យោងតាម KCNA បានឱ្យដឹងថាប្រភេទអាវុធនាំផ្លូវយុទ្ធនាការនេះ ដែលប្រទេសទើបតែធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៨ ខែមេសា មាន "ប្រព័ន្ធនាំផ្លូវដ៏ពិសេស" និងផ្ទុកគ្រាប់កាំភ្លើងដែលកម្លាំងកំទេចយ៉ាងខ្លាំងក្លា»ផងដែរ។ យោងតាម KCNA ក៏បានឲ្យដឹងទៀតថាការធ្វើការសាកល្បងនេះត្រូវបានធ្វើឡើងដោយ ទម្រង់បាញ់ខុសៗគ្នាជាច្រើន និងសំដៅទៅលើគោលដៅខុសៗគ្នាផងដែរ៕