ថ្នាក់ដឹកនាំកូរ៉េខាងជើងបង្ហាញខ្លួនជាសាធារណៈក្រោយពីរយៈពេល ៣ សប្តាហ៍
(VOVWORLD) - នៅចំពោះមុខប្រភពព័ត៌មានដែលមិនអាចជឿទុកចិត្តបានទាក់ទងនឹងសុខភាពរបស់លោកគីមជុងអ៊ុន មន្ត្រីកូរ៉េខាងត្បូងបានបដិសេធច្រើនលើកច្រើនសារហើយ រួមទាំងបានបញ្ជាក់ថាគ្មានកាយវិការអ្វីខុសប្រក្រតីអំពីប្រមុខកូរ៉េខាងជើងរូបនេះឡើយ។
លោក គីមជុងអ៊ុនអញ្ជើញចូលរួមពិធីសម្ពោធរោងចក្រផលិតជីមួយ (រូបថត៖ KCNA) |
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង (KCNA) បានផ្សាយរូបថតរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីមជុង អ៊ុន (Kim Jong Un ) ក្នុងថ្ងៃនេះ នៅពេលដែលលោកអញ្ជើញចូលរួមពិធីសម្ពោធមួយ។ នេះក៏ជាការបង្ហាញខ្លួនដំបូងនៅតាមទីសាធារណៈរបស់លោកគីមជុងអ៊ុន ចាប់តាំងពីថ្ងៃទី ១១ ខែមេសានៅឯកិច្ចប្រជុំខាងការិយាល័យនយោបាយ ដែលធ្វើឲ្យមានពាក្យចចាមអារាមជុំវិញសុខភាពរបស់មេដឹកនាំរូបនេះត្រូវបានរំលាយចោលតែម្តង។
រូបថតដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA បង្ហាញថា លោក គីមជុងអ៊ុន កំពុងពិនិត្យមើលនិងស្តាប់របាយការណ៍នៃការធ្វើសកម្មភាពរោងចក្រផលិតជីមួយ នៅ SunChon ភាគខាងជើងនៃទីក្រុងព្យុង យ៉ាង ។ នៅចំពោះមុខប្រភពព័ត៌មានដែលមិនអាចជឿទុកចិត្តបានទាក់ទងនឹងសុខភាពរបស់លោកគីមជុងអ៊ុន មន្ត្រីកូរ៉េខាងត្បូងបានបដិសេធច្រើនលើកច្រើនសារហើយ រួមទាំងបានបញ្ជាក់ថាគ្មានកាយវិការអ្វីខុសប្រក្រតីអំពីប្រមុខកូរ៉េខាងជើងរូបនេះឡើយ៕