ថ្នាក់ដឹកនាំខេត្តជាប់ព្រំដែនរបស់កម្ពុជាទៅជូនពរតេតនៅខេត្ត Long An

(VOVworld) - នាថ្ងៃទី៤ កុម្ភៈ នៅជំនួបសន្ទនាជាមួយក្រុមថ្នាក់ដឹកនាំខេត្តនានា ជាប់ព្រំដែនរបស់កម្ពុជាដែលមកជូនពរតេត ប្រធានគណៈកម្មាធិការប្រជាជន
ខេត្តLong An ភាគខាងត្បូងវៀតណាម លោក Do Huu Lam បានអះអាងថាវៀត
ណាមនិងកម្ពុជា ជាប្រទេសជិតខាងទាំង២ដែលមានចំណងសាមគ្គីភាព មិត្តភាព
ពិសេសជាប្រពៃណី។ទំនាក់ទំនងសហប្រតិបតិ្តការលើគ្រប់វិស័យរវាង វៀតណាម
និងកម្ពុជាក្នុងរយៈពេលកន្លងទៅបាននាំមកនូវផលប្រយោជន៍ជាច្រើន និងជាក់
ស្ដែងសំរាប់ប្រជាជននៃប្រទេសទាំង២។នាពេលខាងមុខ ខេត្ត Long An និងខេត្ត
ស្វាយរៀង ខេត្ត ព្រៃវែងនឹងបន្តនាំទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ ប្រសើរ
នេះ ឡើងកំពស់ថ្មី១ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំង២
ដើម្បីសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍នៅតំបន់និងលើពិភពលោក។ ក្នុងឱកាសតេតមមែសប្ដស័ក២០១៥ ថ្នាក់ដឹកនាំខេត្តស្វាយរៀងនិងខេត្តព្រៃវែង បានជូនពរថ្នាក់ដឹកនាំនិងប្រជាជនខេត្ត Long An នឹងទទួលបានជ័យជំនះថ្មី
ជាច្រើនក្នុងឆ្នាំថ្មីនេះ។
ថ្នាក់ដឹកនាំខេត្តជាប់ព្រំដែនរបស់កម្ពុជាទៅជូនពរតេតនៅខេត្ត Long An - ảnh 1
សមាគមជនកម្ពុជាដើមកំណើតវៀតណាមនៅខេត្តកោះកុងជូន
អំណោយសំរាប់ជនរួមជាតិវៀតណាមនិងកម្ពុជាដែលកំពុងជួបការ
លំបាកក្នុងជីវភាពរស់នៅ

មុននោះ នាថ្ងៃទី៣ កុម្ភៈ សមាគមជនកម្ពុជាដើមកំណើតវៀតណាមនៅខេត្ត
កោះកុងរបស់កម្ពុជា បានរៀបចំការជូនអំណោយសំរាប់ជនរួមជាតិវៀតណាម និងកម្ពុជាជាង១០០នាក់ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅក្នុង
ឱកាសតេតមមែសប្ដស័កប្រពៃណី២០១៥។ក្នុងប៉ុន្មានថ្ងៃនេះ សមាគមជន
កម្ពុជាដើម កំណើតវៀតណាមនៅខេត្តក្រុងនានារបស់កម្ពុជា កំពុងបង្កើន
សកម្មភាពសាក សួរសុខទុក្ខ ជូនអំណោយ លើកទឹកចិត្តជនរួមជាតិវៀត
ណាមដែលជួបការ លំបាកក្នុងជីវភាពរស់នៅ ដើម្បីគ្រួសារនិមួយៗទទួល
តេតមមែសប្ដស័កប្រកប ដោយភាពសប្បាយរីករាយ៕
                                             អ្នកយកព័ត៏មានរបស់VOVប្រចាំនៅកម្ពុជា

ប្រតិកម្មទៅវិញ

ផ្សេងៗ